សិល្បៈ និង កម្សាន្ត

តារាចម្រៀងតៃវ៉ាន់ លោក Jimmy Lin រងរបួសបន្ទាប់ពីរថយន្ត Tesla របស់លោកបានផ្ទុះឆេះ

តៃវ៉ាន់៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាចម្រៀងតៃវ៉ាន់ Jimmy Lin បានរងរបួសកាលពីថ្មីៗនេះ បន្ទាប់ពីរថយន្ត Tesla របស់លោកបានបុកបង្គោលភ្លើង នៅចំណុចបែងចែកផ្លូវក្នុងទីក្រុង Taoyuan របស់តៃវ៉ាន់ ធ្វើឲ្យរថយន្តក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅ។

យោងតាមការបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបានឲ្យដឹងថា លោក Jimmy Lin អាយុ ៤៧ ឆ្នាំកំពុងបើកបរនៅពេលមានគ្រោះថ្នាក់។ លោក និងកូនប្រុសភ្លោះម្នាក់របស់លោកឈ្មោះ Jenson ត្រូវបានជួយសង្គ្រោះដោយអ្នកដំណើរឆ្លងកាត់។

លោក Lin បានរងរបួសជាច្រើនកន្លែង រួមទាំងការបាក់ឆ្អឹង ហើយកំពុងទទួលការព្យាបាលពីគ្រូពេទ្យ។ សេចក្តីថ្លែងការណ៍បាននិយាយថា ស្ថានភាពរបស់លោកមានស្ថេរភាព ចំណែកកូនប្រុសរបស់លោក មានការតក់ស្លុត ប៉ុន្តែមិនមានរបួសអ្វីនោះទេ។ 

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា អ្នកឈរមើលរថយន្ត Tesla ពណ៌ស បានប្រញាប់ប្រញាល់ទៅជួយទាញ Lin និងកូនប្រុសរបស់លោកចេញពីរថយន្ត។ សេវាសង្គ្រោះបន្ទាន់បានទទួលការអំពាវនាវ រកជំនួយនៅម៉ោងប្រហែល១០ និង៥០នាទីព្រឹក ហើយរថយន្តពន្លត់អគ្គីភ័យ បានបន្តបាញ់ពន្លត់ភ្លើងនៅពេលមកដល់។

លោក Lin និងកូនប្រុសរបស់គាត់ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ Linkou Chang Gung Memorial ។សេចក្តីថ្លែងការណ៍នៅលើទំព័ររបស់ Lin បាននិយាយថា  យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះមនុស្សដែលបានជួយសង្រ្គោះលោក Lin និងកូនប្រុសរបស់លោកចេញពីរថយន្ត។ សូមអរគុណ ក្នុងនាមក្រុមគ្រួសាររបស់លោក Jimmy Lin និងក្រុមហ៊ុនរបស់លោក៕ ដោយ៖លី ភីលីព

Most Popular

To Top