ពិភពលោកបានបង្កើតឡើងនូវភាវរស់ជាច្រើនរាប់ពាន់លានប្រភេទប្លែកៗដែលមិនអាចនឹកស្មានថាវានឹងមានវត្តមានពិតៗ ខ្លះមានទំហំតូច ធំ កាច ស្លូត ទៅតាមធម្មជាតិនៃប្រភេទរបស់វា។
យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា នៅក្នុងប្រភេទសត្វរាប់ពាន់លានប្រភេទនោះថា តើពពួកសត្វ១ណាដែលមានល្បឿនលឿនជាងគេ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ។
ថ្ងៃនេះ Sabay សូមលើកយកប្រភេទសត្វនិងបក្សីចំនួន៥ប្រភេទដែលមានល្បឿនយ៉ាងខ្លាំងក្លាបំផុត រហូតដល់ទៅរាប់រយគីឡូម៉ែត្រនៅក្នុងមួយម៉ោង ដើម្បីឲ្យប្រិយមិត្តបានជ្រាប។
១. សត្វស្ទាំង (Peregrine Falcon)
សត្វស្ទាំងគឺជាប្រភេទបក្សីដែលមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក លឿនជាងសត្វគ្រប់ប្រភេទទាំងអស់ យើងអាចសង្កេតឃើញវាហោះហើរនៅល្បឿនបំផុតពេលវាប្រុងខ្លួនប្រមាញ់ចំណី ដែលមានល្បឿន ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង៕

២.សត្វបក្សី White Throated Needletail
បក្សី White Throated Needletail គឺជាបក្សីជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោកដែលមានល្បឿនលឿនបំផុតពេលហោះហើរ ជាមួយនឹងល្បឿនរហូតទៅដល់ ១៧១ គីឡូម៉ែត្រក្នុងមួយម៉ោង។

៣.សត្វបក្សី Frigate Bird
សត្វបក្សី Frigate Bird ជាប្រភេទបក្សីដែលមានស្លាបហោះហើរធំណាស់ ដែលជាហេតុធ្វើ់ឲ្យវា មានល្បឿនហោះហើរ រហូតដល់១៥៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

៤.បក្សី Spur-Winged Goose
បក្សី Spur-Winged Goose អាចហោះហើរនៅក្នុងល្បឿនលឿនបំផុតរហូតទៅដល់១៤២ គីឡូម៉ែត្រក្នុងមួយម៉ោង។

៥. សត្វខ្លាជីតា (Cheetah)
សត្វខ្លាជីតាជាប្រភេទសត្វប្រមាញ់ ជើង៤ដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក ក្នុងល្បឿន១១៣ គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងអម្បូរសត្វខ្លាទាំងអស់ផងដែរ ។

Source: Sabay
