សិល្បៈ និង កម្សាន្ត

នេន ទុំ ផ្ទុះការរិះគន់ដូចព្យុះ ក្រោយបង្ហាញស្នាមសាក់ «ព្រហ្មមុខបួន» នៅលើកំភួនជើង

ភ្នំពេញ៖ តារារ៉េបល្បីឈ្មោះ នេន ទុំ ផ្ទុះការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយពីបង្ហោះរូបភាព ស្នាមសាក់រូបប្រាសាទ «ព្រហ្មមុខបួន» នៅលើកំភួនជើង ។

តាមរយៈរូបភាព៣សន្លឹក ដែលតារាប្រុសរូបនេះ បង្ហាញស្នាមសាក់ ព្រហ្មមុខបួន បានបង្ហោះមានខ្លឹមសារថា «ហ៊ានណាស់ខ្ញុំ ដេកឲ្យគេចាក់ជើងរហូតដល់២១ម៉ោង (២ថ្ងៃ ) លុយក៏អស់ ព្រោះអ្វី?..»។
យ៉ាងណាបន្ទាប់ពីរូបភាពនេះ បានសាយភាយ លើបណ្តាញសង្គម បានធ្វើឱ្យមហាជន សម្តែងអារម្មណ៍ មិនសប្បាយចិត្ត ព្រមទាំងរិះគន់ នេន ទុំ យ៉ាងចាស់ដៃ មិនគួរតារារូបនេះ ជាអ្នកស្រលាញ់វប្បធម៌មួយទាំងមូល បែរជាធ្វើរឿង មិនគប្បីបែបនេះទៅវិញ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលតែងតែគាំទ្ររូបលោកកន្លង មកក៏ប្រកាសថា ឈប់គាំទ្រ នេន ទុំ បន្តទៀតហើយ ដែលយកប្រាសាទ ជាសម្បត្តិវប្បធម៌ខ្មែរ មកជាន់ឈ្លី នៅនឹងជើងបែបនេះ ។

គួរបញ្ជាក់ផងដែរថា នេន ទុំ រយៈពេលចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់ពីអាជីព បន្តិច ប៉ុន្តែលោកក៏បានសំងំ បើកកន្លែងឱ្យភ្ញៀវដើរកម្សាន្ត (រីសត) ដែលមានឈ្មោះថា « ផ្ទះអ្នកម៉ែ» នាទឹកដីខេត្តត្បូងឃ្មុំផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top