សិល្បៈ និង កម្សាន្ត

Britney Spears ត្រូវចោទប្រកាន់ ការរើសអើងជាតិសាសន៍ បន្ទាប់ពីនាងជ្រើសរើស តែអ្នកសិល្បៈស្បែកខ្មៅប៉ុណ្ណោះ

អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា Britney Spears ត្រូវបានគេចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ បន្ទាប់ពីនាងបាននិយាយថា កូនប្រុសជំទង់របស់នាងធំឡើងនៅក្នុងផ្ទះមួយមានកញ្ឆាច្រើនជាងមុខដ៏ល្បីមួយចំនួន ពោលគឺសុទ្ធតែខ្មៅ។

តារាចម្រៀងវ័យ ៤០ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងជម្លោះដ៏ផ្ទុះឡើងជាសាធារណៈជាមួយនឹងអតីតស្វាមី Kevin Federline កាលពីសប្តាហ៍មុនបានប្រាប់គេហទំព័រឌៀលីម៉ែលថា កូនប្រុសរបស់ពួកគេ Sean អាយុ ១៦ ឆ្នាំ និង Jayden អាយុ ១៥ ឆ្នាំ មិនចង់មើលម្តាយរបស់ពួកគេ។

អ្នកនាង Spears បានបង្ហោះសារសងសឹកយ៉ាងយូរនៅលើ Instagram ដោយវាយប្រហារទៅលើឪពុកម្តាយរបស់ Federline និងអះអាងថា ក្មេងប្រុសទាំងនោះត្រូវបានចិញ្ចឹមនៅក្នុងគ្រួសារមួយមានកញ្ឆាច្រើនជាង Ludacris, 50 Cent, Jay Z និង Puff Daddy រួមបញ្ចូលគ្នា។

វាត្រូវបានគេកត់សម្គាល់ភ្លាមៗថា មនុស្ស ៤នាក់នាងបានលើកឡើងថា ជាអ្នកជក់បារីកញ្ឆាមានស្បែកខ្មៅហើយមនុស្សជាច្រើនបានចង្អុលបង្ហាញថា អតីតឈ្មួញ 50 Cent ឥឡូវនេះមានជីវិតស្អាតស្អំ៕ ដោយ៖លី ភីលីព

Most Popular

To Top