សិល្បៈ និង កម្សាន្ត

លោក Elton John ចែករម្លែកសកម្មភាពនាង Britney Spears សហការ Hold Me Closer ក្នុងវីដេអូឌីជេ ‘Sneak Peek’

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោក Sir Elton John បានចែករម្លែកពីការសហការនាពេលខាងមុខ របស់លោកជាមួយនាង Britney Spears នៅឃ្លីបវីដេអូ “Sneak Peek” របស់ DJ ដែលកំពុងលេងបទនេះ។

បទចម្រៀងថ្មីរបស់តារា Hold Me Closer នឹងត្រូវចេញផ្សាយនៅចុងសប្តាហ៍នេះ ហើយជាការកត់សម្គាល់ ការវិលត្រប់មកវិញរបស់អ្នកនាង Spears សម្រាប់ការផលិតតន្ត្រី។ វីដេអូបានចែករម្លែក លើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Sir Elton អាយុ ៧៥ ឆ្នាំអាចត្រូវបានគេឃើញណែនាំ និងច្រៀងជាមួយនឹងផ្នែក នៃបទចម្រៀងនៅស្តង់ឌីជេផ្ទាល់ នៅភោជនីយដ្ឋានឆ្នេរ La Guerite ក្នុងទីក្រុង Cannes ប្រទេសបារាំង។

ដោយពាក់អាវត្រូវគ្នា នឹងលំនាំចម្រុះពណ៌ និងខោខ្លី តារាត្រូវបានបង្ហាញថា ឈរនៅមុខហ្វូងមនុស្ស ដែលក្រោយមកត្រូវបានគេបង្ហាញការអបអរ និងថតការសម្តែងតាមទូរសព្ទដៃ ហើយស្រែកហៅឈ្មោះ Spears។ Hold Me Closer មានលក្ខណៈពិសេសជាច្រើនពីរឿង Tiny Dancer ឆ្នាំ ១៩៧២ របស់ Sir Elton ។ អរគុណទស្សនិកជននៅចុងបញ្ចប់ លោកបានប្រាប់ពួកគេថាវានឹងចេញនៅថ្ងៃសុក្រ។

ក្នុងឃ្លីបតាមដានខ្លីមួយ បានបង្ហោះកាលពីថ្ងៃពុធ តារាចម្រៀងរូបនេះបានចែករម្លែក ឈុតខ្លីផ្លូវការនៃបទនេះ។ នេះជាលើកទី២ហើយក្នុងរយៈពេលមួយឆ្នាំ ដែលលោកបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅភោជនីយដ្ឋាន Cannes បន្ទាប់ពីបានសម្តែងបទចម្រៀងរួមគ្នារបស់លោក Cold Heart មានតារាអង់គ្លេស Dua Lipa នៅទីនោះកាលខែសីហា ឆ្នាំ២០២១៕ ដោយ៖លី ភីលីព

Most Popular

To Top