កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា បទចម្រៀងចុងក្រោយ របស់ក្រុមតារាស្រី Blackpink ក្រុមចម្រៀង K-pop កូរ៉េខាងត្បូងបទ Pink Venom ត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រជាផ្លូវការ។
វាជាបទចម្រៀងដំបូងរបស់ពួកគេ ក្នុងរយៈពេលជិត២ឆ្នាំមកហើយ មុនការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ដែលបានគ្រោងទុករយៈពេល៩ខែ។ វីដេអូចម្រៀងសម្រាប់បទចម្រៀងនេះ ទទួលបានការចូលមើលជាង ១៤ លានដងក្នុងរយៈពេលតែ ២ ម៉ោងចាប់តាំងពីការចេញផ្សាយ នៅម៉ោង ១២ យប់ម៉ោងនៅប្រទេសសិង្ហបុរី។
ឈុតខ្លីៗសម្រាប់វីដេអូចម្រៀង នៃបទហ៊ីបហប ជាបទចម្រៀងនាំមុខគេ នៃអាល់ប៊ុមថ្មីរបស់ក្រុម នឹងចេញនៅខែក្រោយនេះ បានទាក់ទាញអ្នកទស្សនាច្រើនជាង ១៣០ លានដងនៅលើ YouTube ។ Jisoo, Jennie, Rose និង Lisa – បានក្លាយជាបាតុភូតសកលចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៦ ហើយបានសហការជាមួយតារាដូចជា Lady Gaga, Cardi B និង Dua Lipa ។
បទចម្រៀងមួយចំនួនរបស់ពួកគេដូចជា Kill This Love បានប្រមូលអ្នកចូលមើល YouTube ច្រើនជាងមួយពាន់លានដង ប៉ុន្តែសមាជិកក្រុមបានផ្តោតលើ ការចេញទោលនាពេលថ្មីៗនេះ៕ ដោយ៖លី ភីលីព