អ្នកនិយមលេងបណ្ដាញជឿជាក់ថា V សមាជិក BTS និង Jennie សមាជិក BLACKPINK បានណាត់ជួបគ្នានៅ NYC ដោយសារការបង្ហោះលើបណ្ដាញសង្គមរបស់អ្នកទាំងពីរមានភាពស្រដៀងគ្នាខ្លាំងពេក។


រូបថតលេចធ្លាយរបស់តារា K-Pop ទាំងពីរនាក់ លេចឮពាក្យចចាមអារ៉ាមថាពួកគេកំពុងធ្វើដំណើរទៅ NYC ជាមួយគ្នា ខណៈ V និង Jennie ធ្លាប់រងពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាកាលពី កន្លងទៅនេះ។

បើទោះបីជា YG Entertainment ធ្លាប់បដិសេធ ហើយយ៉ាងណានោះមិនទាន់មានភស្តុតាងច្បាស់លាស់ថារូបថតដែលបែកធ្លាយនោះជារូបពិត ឬក្លែងក្លាយក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនជឿថាពាក្យច ចាមអារ៉ាមណាត់ជួបរវាងអ្នកទាំងពីរគឺជាការពិត។រូបថត V បង្ហោះ

បើក្រឡេកទៅមើលអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបញ្ចេញមតិថា តាមពិតអ្នកទាំងពីរបាន ចំណាយពេលជាមួយគ្នា ខណៈពេលដែលពួកគេទាំងពីរនៅ NYC កាលពីចុងខែសីហា ដោយសារតែ ការបង្ហោះស្រដៀងគ្នានៅលើទំព័រ Instagram របស់ពួកគេ។រូបថត Jennie បង្ហោះ

V និង Jennie បានបង្ហោះរូបថតដ៏ស្រស់ ស្អាតមួយចំនួននៅពេលថ្ងៃលិចនៅលើទឹក ដែលអ្នកខ្លះ ជឿថាត្រូវបានថតនៅកំពង់ផែសាឡាងក្បែរ ទីលានវាយកូនហ្គោល Liberty National។ ប៉ុន្តែយ៉ាងណា នោះនៅមិនទាន់មានភាគីណាមួយចេញមកបញ្ជាក់នៅឡើយទេ៕
