សិល្បៈ និង កម្សាន្ត

លោក Justin Bieber ផ្អាកដំណើរកម្សាន្ត ដើម្បីដោយសារ តែបញ្ហាសុខភាពផ្លូវចិត្ត

កាណាដា ៖ តារាចម្រៀងប៉ុប ជនជាតិកាណាដា Justin Bieber បាននិយាយកាលថ្ងៃអង្គារទី៦ ខែកញ្ញាថា លោកនឹង សម្រាកពីកម្មវិធី Justice World Tour ដែលបានកំណត់ពេល របស់លោកឡើងវិញ ដោយសារតែបញ្ហាសុខភាពផ្លូវចិត្ត និងរាងកាយ បើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia ។

តន្ត្រីករបានបង្ហោះការប្រកាស នៅលើបណ្តាញសង្គម Instagram ដោយនិយាយថា ការសម្តែង ផ្ទាល់ចំនួន៦ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរោគសញ្ញា តឹងស្បែកមុខរបស់លោក កាលពីដើមឆ្នាំនេះបានធ្វើឲ្យ ចំនួនពិតប្រាកដ ។

លោក Bieber បានបន្តថា កាលពីចុងសប្តាហ៍មុន ខ្ញុំបានសម្តែងនៅ Rock ក្នុងទីក្រុង Rio ហើយខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមានដល់ប្រជាជនប្រេស៊ីល បន្ទាប់ពីតាមដានជាមួយគ្រូពេទ្យ គ្រួសារ និងក្រុម របស់លោក តារាចម្រៀងរូបនេះបានបន្ថែមថា លោកបានសម្រេចចិត្ត ធ្វើឲ្យសុខភាពរបស់លោកជា អាទិភាពជាងដំណើរកម្សាន្តរបស់លោក ។

ខ្ញុំនឹងសម្រាកពីដំណើរកម្សាន្ត នាពេលនេះ ខ្ញុំនឹងមិនអីទេ ប៉ុន្តែខ្ញុំត្រូវការពេលវេលាដើម្បីសម្រាក និងបានប្រសើរឡើង ។ ខ្ញុំមានមោទនភាពណាស់ ដែលបាននាំយកការបង្ហាញនេះ និងសារយុត្តិធម៌របស់យើង ទៅកាន់ពិភពលោក៕ដោយ៖លី ភីលីព

Most Popular

To Top