សិល្បៈ និង កម្សាន្ត

នាង Sooyoung បន្តបង្ហាញ ពីក្ដីស្រឡាញ់ កាន់តែខ្លាំងឡើង ជាមួយមិត្តប្រុស Jung Kyung Ho

កូរ៉េ ៖ បើយោងតាម ចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីនាង Sooyoung ជាសមាជិកក្រុម តារាចម្រៀងស្រី Girls’ Generation ដ៏ល្បីល្បាញ ក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញពីជីវិ តប្រចាំថ្ងៃរបស់នាង ដោយបង្ហាញពីទំនាក់ទំនង ស្នេហារបស់នាង ជាមួយមិត្តប្រុស លោក Jung Kyung Ho ។

សម្រាប់វគ្គថ្មីនៃកម្មវិធី ‘Omniscient Interfering View’ របស់ MBC នាង Sooyoung បានបង្ហាញពីជីវិត ប្រចាំថ្ងៃរបស់នាង និង បង្ហាញផ្ទះ របស់នាង នៅលើកញ្ចក់ ទូរទស្សន៍ជាលើកដំបូង ។ ចំពោះការផ្សាយនៅថ្ងៃនោះ អ្នកគ្រប់គ្រង របស់នាង Sooyoung បានបង្ហើបថា នាង Sooyoung មានចរិតស្លូតបូត ប៉ុន្តែក៏អាចខ្ជិលបន្តិចដែរ ។ ដូចអ្នកគ្រប់គ្រង បាននិយាយអញ្ចឹង នាង Sooyoung ត្រូវបានគេឃើញដេក នៅលើឥដ្ឋនៅពេលព្រឹក ដោយមិនចង់រើអ្វីទាំងអស់ ។

សត្វឆ្កែចិញ្ចឹមរបស់នាង Sooyoung ទទួលបានការ ចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលពួកគេត្រូវ បានណែនាំនៅលើប៉ុស្តិ៍ YouTube បង្ហាញពីជីវិតរបស់ Jung Kyung Ho កាលពីមុន ។ ត្រឡប់ទៅឆ្នាំ ២០២០ លោក Jung Kyung Ho បានបង្ហាញខ្លួន នៅលើប៉ុស្តិ៍ YouTube ‘Mono-Tube’ ហើយត្រូវបានគេឃើញលោកដើរជុំវិញ សង្កាត់របស់លោក អ្នកជិតខាងជាមួយឆ្កែរបស់លោក ៕ ដោយ៖លី ភីលីព

Most Popular

To Top