ភ្នំពេញ៖ អស់រយៈពេលជាង១០ ឆ្នាំមកហើយ ដែល តារាចម្រៀងសាច់សខ្ចី សុខ ពិសី បានសាងកេរ្តិ៍ឈ្មោះនៅក្នុងផលិតកម្ម សាន់ដេ ហើយនាងមិនអាចាកចេញពីទីនោះបានទេ ដោយសារកត្តាធំមួយ។

សុខ ពិសី ជាតារាឯកប្រចាំផលិតកម្ម សាន់ដេ ពិបាកនិងរកគូប្រកួតបាន ពីព្រោះនាងមិនត្រឹមតែស្រស់ស្អាត និង ទឹកមានទឹកដមសំឡេងល្អប៉ុណ្ណោះទេ តែអ្វីដែលរិតតែពិសេសជាងនេះទៅទៀតនោះគឺនាងមានខ្នងបង្អែកដ៏រឹងមាំនៅទីនោះ មិនខុសពីតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានស្វាមីនៅពីក្រោយក្នុងផលិតកម្ម ហង្សមាស។

កន្លងមកធ្លាប់មានលេចលឺព័ត៌មានជាច្រើនថា សុខ ពិសី អាចនឹងចេញពីផលិតកម្ម សាន់ដេ ដើម្បីទៅសាងទ្រនំថ្មី ប៉ុន្តែមកទល់ពេលនេះ សុខ ពិសី នៅតែចាក់គ្រឹះរឹងមាំនៅក្នុងផលិតកម្ម សាន់ដេ ហើយចុងក្រោយនេះនាងកាន់តែមិនអាចដើរចេញពីទីនោះបាន ពីព្រោះគូស្នេហ៍ របស់នាងគឺជាកូនរបស់ថៅកែផលិតកម្មស្រាប់ ដូច្នេះហើយទើប សុខ ពិសី មិនអាចចាកឆ្ងាយទៅទ្រនំណាផ្សេងបាន។

សុខ ពិសី នៅតែអះអាងថា នាងនៅទ្រនំចាស់ មិនផ្លាស់ប្តូរ ទៅណាឆ្ងាយទេ ។
មកទល់ពេលនេះ សុខ ពិសី នៅតែពុំទាន់បើកចំហ ពីចំណងស្នេហ៍ របស់នាងនិងលោក ឡាយ សុខចំរើន ឱ្យទស្សនិកជនបានឃើញទៀត បើទោះបីជាចំណងស្នេហ៍ អ្នកទាំងពីរកាន់តែរឹងមាំក្តី ៕
ដោយ៖ ម៉ានី

