សិល្បៈ និង កម្សាន្ត

លើកទី១ តារាចម្រៀង សាច់សខ្ចី សុខ ពិសី ហ៊ានថតរូប ស្លៀកឈុតប៊ីគីនី

ភ្នំពេញ៖ អស់រយៈពេល ១០ឆ្នាំជាងហើយ ចាប់តាំងពីប្រឡូកសិល្ប​ៈដំបូង រហូតដល់បច្ចុប្បន្ន តារាចម្រៀង សុខ ពិសី ត្រូវបានគេសម្គាល់ឃើញថា កម្រស្លៀកពាក់បង្ហាញភាពសិចស៊ី បញ្ចេញដើមទ្រូង និងគល់ភ្លៅខ្លាំងណាស់ ហើយកាន់មិនធ្លាប់សោះ ក្នុងបង្ហោះរូបភាពសិចស៊ីរបស់នាង ចូលទៅក្នុងបណ្ដាញសង្គម ។​

តារាចម្រៀង សុខ ពិសី ខុសពីតារាស្រីមួយចំនួន ដែលមានសម្រស់ស្អាត សាច់សខ្ចី រាងស្រឡូន តែងតែបង្ហាញភាពស្រស់ស្អាតទាំងនោះ ដើម្បីទាក់ទាញប្រជាប្រិយភាព និងទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ ។ ប៉ុន្តែ សុខ ពិសី ចូលចិត្តស្លៀកពាក់ តែងខ្លួន បែបធម្មតាៗ បើទោះជាពេលខ្លះ នាងឆឺតឆាយបន្តិច ប៉ុន្តែក៏មិនសិចស៊ីដែរ ។ 

យ៉ាងណាមិញ ដោយសារមិនដែលធ្លាប់ឃើញម្ចាស់បទ «ស្រឡាញ់បងឈឺចាប់ម្លេះ»  សិចស៊ីសោះ ទើបថ្ងៃនេះ មានអ្នកគាំទ្រជាច្រើនបានភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបថត ៣សន្លឹករបស់ សុខ ពិសី ដែលស្លៀកឈុតប៊ីគីនី ក្នុងអាងហែលទឹក ដោយមើលទៅឃើញ សាច់សខ្ចីពេញៗ ភ្នែកតែម្ដង ។ សម្រាប់សកម្មភាពខាងលើនេះផងដែរ គឺជាពេលវេលាដំណើរកម្សាន្ត របស់ស្រីស្អាត សុខ ពិសី ក្នុងឱកាសសម្រាក បុណ្យចូលឆ្នាំសកល ២០២២ ។ 

កញ្ញា សុខ ពិសី ក៏ជាតារាមួយដួង ក្នុងដួងចិត្តយុវវ័យ និងជាគ្រាប់ពេជ្រនៃផលិតកម្មសាន់ដេ។ ក្រៅពីភាពល្បីល្បាញ ក្នុងវិស័យចម្រៀង កញ្ញា សុខ ពិសី ជាតារាដែលមាន សម្រស់ស្រស់ស្អាតផងដែរ និងក៏មិនទាន់បានបញ្ជាក់ ជាសាធារណៈដោយផ្ទាល់ថា កញ្ញាមានគូស្នេហ៍ហើយនោះទេ។ 

គួរឱ្យដឹងថា តារាចម្រៀងស្រីនិយមច្រៀង បទមនោសញ្ចេតនារូបនេះផងដែរ បានឈានជើងចូល​ផលិតកម្ម KH ដែលជាផលិតកម្មដំបូងរបស់នាង ​នៅ​ក្នុង​ឆ្នាំ​២០០៥។ លុះ​នៅ​ឆ្នាំ​២០០៧ តារាចម្រៀង​ដែល​មាន​ឈ្មោះ​ល្បី​រួច​ជាស្រេច​នៅ KH ក៏​បាន​ប្តូរ​ទ្រនំ​ ទៅ​កាន់​ផលិតកម្ម ​Nice Star ។ ដោយការព្យាយាម និងខំប្រឹងប្រែងលើវិស័យមួយនេះមិនរាថយនៅឆ្នាំ២០០៨ តារាចម្រៀង​ សុខ ពិសី ក៏​បាន​ក្លាយ​ជា​តារាចម្រៀង ​របស់​ផលិតកម្ម​សាន់ដេ រហូត​មក​ដល់​សព្វថ្ងៃ​នេះ ​ហើយ​កំពុង​ក្រសោប​បាន ​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ផង​ដែរ។ ​

ក្នុងរយៈពេល ១៦ឆ្នាំ ជាមួយអាជីពជាតារាចម្រៀងនេះ កញ្ញា សុខ ពិសី បានបន្សល់ទុកស្នាដៃ បទចម្រៀងជាច្រើនបទ រាប់មិនអស់ដូចជាបទ «បងធ្វើឱ្យស្រីយំ»,«បេះដូងលាក់ចិត្ត» , «រកស្នេហ៍ឃើញហើយ», «ឆ្នាំមុន»,«ស្រឡាញ់បងឈឺចាប់ម្ល៉េះ»,«ស្ដាយក្លិនម្ចាស់ស្នេហ៍»​,«មនុស្សទីបី»,«ដាំចិត្តស្មោះ ចាំស្នេហ៍ក្បត់» ។ល។ ដោយ៖ ម៉ានី

Most Popular

To Top