ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា Apple Music របស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក ហៀបនឹង ឆ្លងផុត ព្រឹត្តិការណ៍ដ៏ធំមួយ ដោយផ្តល់ជូននូវបទចម្រៀង១00 លានបទ ដែលទាក់ទាញភ្នែក និងត្រចៀករបស់ខ្លួន នៅលើសេវាកម្មស្ទ្រីម ។
ក្រុមហ៊ុនតន្ត្រីយក្ស បានប្រាប់សារព័ត៌មាន The Associated Press ថា ទិន្នន័យខាង ក្នុងបង្ហាញថា Apple Music នឹងឈានដល់ចំណុចសំខាន់ នៅថ្ងៃច័ន្ទ ។ ជារៀងរាល់ថ្ងៃ អ្នកចម្រៀង និងអ្នកនិពន្ធបទ ចម្រៀងចំនួន ២0,000 នាក់ បានចេញបទចម្រៀង នៅលើសេវាកម្មនេះ ។
លោក Rachel Newman ប្រធានផ្នែកវិចារណកថា និងមាតិកាសកលរបស់ Apple បានប្រាប់ AP ថា វាជាចំនួន ដ៏ច្រើន និងដ៏ធំសម្បើម ។ វាពិតជាអាចទៅរួច ក្នុងការបង្កើតតន្ត្រី និង ថតវា ហើយបញ្ចេញវាច្រើនជាងពេលណាៗ ទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ តន្ត្រី ដែលយើងគិតថា ពិតជាមិនគួរឲ្យជឿ ។
Apple Music និយាយថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ ធ្វើឲ្យវាជាកាតាឡុកតន្ត្រីដ៏ធំបំផុត របស់ពិភពលោក ច្រើនជាងបទចម្រៀង ៨០ លានរបស់ YouTube Music, ៨២ លានបទ និងផតខាសរបស់ Spotify និង ៩០ លានបទចម្រៀងរបស់ Amazon Music ។
បទចម្រៀង ពិតប្រាកដដែលនាំ Apple Music ឆ្លងកាត់កម្រិតកំណត់ នឹងមិនត្រូវបានគេដឹងនោះទេ វាមានឱកាសល្អ ដែលវានឹង មិនមានប្រភពមក ពីសហរដ្ឋអាមេរិក ឬសូម្បីតែជាភាសាអង់គ្លេស ដោយសារសេវាកម្មមើលឃើញថា មានតន្ត្រីកាន់តែច្រើនឡើង មកពីជុំវិញពិភពលោក ៕