ភ្នំពេញ ៖ មហាជនអ្នក តាមដាន វិស័យបវរកញ្ញា កំពុងចាប់អារម្មណ៍យ៉ាង ខ្លាំងបន្ទាប់ពី អ្នកដឹកនាំឆ្នើម ឯកឧត្តម ហ្វៃ សំអាង ប្រកាសបវរកញ្ញា ជាម្ចាស់ជ័យលាភី Miss Grand Cambodia ៣ជំនាន់នឹងត្រូវប៉ះគ្នាលើកដំបូងក្នុងខ្សែ ភាពយន្តខ្នាតធំ មានចំណងជើងថា « អប្សរាមហាអង្គរ» របស់ទូរទស្សន៍ហង្សមាស រួមមាន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី, កញ្ញា ប៉ូគីមថេង សុធីតា និង កញ្ញា សេង រដ្ឋា ខណៈបវរកញ្ញាពីររូបទៀត នឹងត្រូវបង្ហាញវត្តមានជុំគ្នាផងដែរ។

ក្នុងខ្សែភាពយន្តនេះ តាមការបញ្ជាក់ របស់ផលិតករខាងលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងសម្តែងជាតួអង្គ ឆោម ឆវី និងតួនាង ឆោម ឆផ្កា។

ចំណែកឯកញ្ញា ប៉ូគឹមថេង សុធីតា ជាតួអង្គព្រះជាយាទី១ដែលជាអង្គក្សត្រិយមានព្រះហទ័យធំទូលាយប្រៀបបាននឹងលំហមេឃ ជ្រៅជាងជ្រោះល្វឹងល្វើយដូចមហាសមុទ្រ។

ជាមួយគ្នានេះ កញ្ញា សេង រដ្ឋា ដែលជាអតីត បវរកញ្ញាវមួយរូប នឹងត្រូវសម្តែងជាតួអង្គពីរ ដែលមាន ព្រះរាជចរិយា ខុសគ្នាដូចមេឃហើយនិងដី ជារាជបុត្រីដែលមានព្រះនាមថា ព្រះធីតា វរនន្ទ អម្ពរពេជ្រ និងជា ព្រះធីតា វរនន្ទ អម្ពរមាស ។

បន្ទាប់ពីបង្ហាញត្រឹមវត្តមានបវរកញ្ញា៣រូប ខាងលើនេះឃើញថាសន្ទុះការ គាំទ្រលើបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង នឹងចង់តាមដានការ សម្តែងរបស់អ្នកទាំងបី ក្នុងរឿងដ៏ពិសេសថា នឹងមានទស្សនីយ៍ភាព ជក់ជិតដិតអារម្មណ៍យ៉ាងណា ៕

ដោយ៖ ម៉ានី
