សិល្បៈ និង កម្សាន្ត

អ្នកនាង ផន សុផារី សម្រេចចិត្តយកកូនទី៣ ជាកូនប្រុស ព្រោះតែហេតុផល សំខាន់នេះ….

ភ្នំពេញ ៖ ថ្វីដ្បិតមានកូនស្រីពីរនាក់ ដ៏គួរឱ្យស្រឡាញ់ និងកំពុងតែមានប្រជាប្រិយភាព ពីសំណាក់មហាជនក្តី ប៉ុន្តែតួឯកល្ខោន អ្នកនាង ផន សុផារី នៅតែមានគម្រោង យកកូនបន្ថែមទៀត ហើយសម្រាប់កូនទីបី នេះនាងចង់បានកូនប្រុស ដោយសម្រេចយក តាមបែបវេជ្ជសាស្រ្ត ព្រោះសែស្រឡាយស្វាមី ជាកូនកាត់ចិន ទើបចង់បានកូនប្រុសបន្តវង្សត្រកូល ។

ពេលនេះក្រុមគ្រួសារ តួឯកល្ខោន ផន សុផារី កំពុងទទួលបានការ ចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញ សង្គមតាមរយៈការប៉ិន ប្រសព្វរបស់អ្នកនាង ក្នុងការ មើលថែទាំកូនៗទាំង ការធ្វើម្ហូបអាហារ និងរៀបចំខ្លួនឱ្យកូនៗ ។ ហើយកូនទាំងពីរ របស់អ្នកនាងដែលមានឈ្មោះថា បេឡា និង អេលី វិញនោះក៏មានភាពឆ្លាតវៃ នឹងមានមុខមាត់ស្រស់ស្អាតគួរ ឱ្យស្រឡាញ់ ដែលបច្ចុប្បន្ននេះ កូនៗរបស់អ្នកនាង ផន សុផារី កំពុងផ្ទុះខ្លាំងនៅ តាមបណ្តាញសង្គម ។

ទោះបីមានកូនដ៏គួរឱ្យស្រឡាញ់ ដល់ទៅពីរនាក់ក្តី តែអ្នកនាង ផន សុផារី នៅតែមានបំណង យកកូនន្ថែមទៀត ហើយសម្រាប់កូនទីបីអ្នកនាងចង់បាន គឺ ជាកូនប្រុសដោយសារក្រុមគ្រួសារ ស្វាមីជាកូនកាត់ចិន ចង់បានកូនប្រុសបន្តវង្សត្រកូល ទើបអ្នកនាងនិងស្វាមី សម្រេចចង់បានកូន ប្រុសម្នាក់ទៀត។

យ៉ាងណាមិញ ដោយសារ តែកូនស្រីទាំងពីរ សុទ្ធតែសម្រាល ដោយការវះកាត់ដូចនេះ កូនទីបីអ្នកនាងសម្រេច យកតាមបែបវេជ្ជសាស្រ្ត ដែលនឹងធ្វើឡើង នៅប្រទេសជិតខាង។ ទោះជាយ៉ាងនេះក្តី ផន សុផារី មិនទាន់បញ្ជាក់ ពីពេលវលាច្បាស់លាស់ នៅក្នុងការយកកូនប្រុស នៅឡើយទេ ៕

ដោយ៖ ម៉ានី

Most Popular

To Top