សិល្បៈ និង កម្សាន្ត

ផ្ទុះកក្រើក! បវរកញ្ញាល្បីឈ្មោះទាំង៣រូបនេះ នឹងត្រូវប៉ះគ្នាក្នុងខ្សែភាពយន្ត ខា្នតធំ

ភ្នំពេញ​ ៖ មហាជនអ្នក តាមដាន វិស័យបវរកញ្ញា​ កំពុងចាប់អារម្មណ៍យ៉ាង ខ្លាំងបន្ទាប់ពី អ្នកដឹកនាំឆ្នើម ឯកឧត្តម ហ្វៃ សំអាង ប្រកាសបវរកញ្ញា ជាម្ចាស់ជ័យលាភី Miss Grand Cambodia ៣ជំនាន់នឹងត្រូវប៉ះគ្នាលើកដំបូងក្នុងខ្សែ ភាពយន្តខ្នាតធំ មានចំណងជើងថា « អប្សរាមហាអង្គរ» របស់ទូរទស្សន៍ហង្សមាស រួមមាន កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី, កញ្ញា ប៉ូគីមថេង សុធីតា និង កញ្ញា សេង រដ្ឋា ខណៈបវរកញ្ញាពីររូបទៀត នឹងត្រូវបង្ហាញវត្តមានជុំគ្នាផងដែរ។

ក្នុងខ្សែភាពយន្តនេះ តាមការបញ្ជាក់ របស់ផលិតករខាងលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងសម្តែងជាតួអង្គ ​ឆោម​ ឆវី​ និងតួនាង ​ ឆោម​ ឆផ្កា។​

ចំណែកឯកញ្ញា​ ប៉ូគឹមថេង​ សុធីតា ជាតួអង្គ​ព្រះ​ជាយា​ទី​១​ដែល​ជាអង្គ​ក្សត្រិយមាន​ព្រះ​ហទ័យធំទូលាយប្រៀបបាននឹងលំហមេឃ​ ជ្រៅ​ជាងជ្រោះ​ល្វឹង​ល្វើយ​ដូចមហា​សមុទ្រ​។

ជាមួយគ្នានេះ កញ្ញា​ សេង​ រដ្ឋា ដែលជាអតីត បវរកញ្ញាវមួយរូប នឹង​ត្រូវ​សម្តែងជាតួ​អង្គ​ពីរ ដែលមាន ព្រះរាជចរិយា ​ខុសគ្នាដូចមេឃហើយនិងដី​ ជារាជបុត្រីដែលមានព្រះនាមថា​ ព្រះ​ធីតា​ វរនន្ទ​ អម្ពរ​ពេជ្រ​ និងជា ព្រះ​ធីតា​ វរនន្ទ​ អម្ពរ​មាស​ ។

បន្ទាប់ពីបង្ហាញត្រឹមវត្តមានបវរកញ្ញា៣រូប ខាងលើនេះឃើញថាសន្ទុះការ គាំទ្រលើបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង នឹងចង់តាមដានការ សម្តែងរបស់អ្នកទាំងបី ក្នុងរឿងដ៏ពិសេសថា នឹងមានទស្សនីយ៍ភាព ជក់ជិតដិតអារម្មណ៍យ៉ាងណា ៕

ដោយ៖ ម៉ានី

Most Popular

To Top