ភ្នំពេញ៖៖ ប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុត របស់អាមេរិកមួយចំនួន បានកត់ត្រាអំពីការធ្លាក់ចុះភ្លាមៗ នៅក្នុងចំនួន Follower (អ្នកតាមដានលើ Facebook) របស់ពួកគេ គិតចាប់ពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដែលបង្កឱ្យមានការរំពឹងទុកថា ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស អាចនឹងលុបគណនី bot ឬ កម្មវិធី គណនីមួយ។

ទន្ទឹមនិងការធ្លាក់ចុះភ្លាមៗនៃចំនួន Follower នេះផងដែរ វាបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ចំពោះអ្នកដែលប្រកបរបររកស៊ី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសគឺសិល្បៈករ សិល្បៈការិនីតែម្ដង ។ ហើយជាមួយគ្នានេះដែរ បើក្រឡេកមកមើល បណ្ដាញសង្គមហ្វេសប៊ុក ក្នុងប្រទេសកម្ពុជាយើងវិញ ឃើញមានគណនីហ្វេសប៊ុករបស់សិល្បៈករ សិល្បៈការិនី និងតារាបណ្ដាញសង្គមល្បីៗ មួយចំនួនក៏បានបាត់ Follower ដូចគ្នានេះផងដែរ ។
ចំពោះសិល្បៈករ សិល្បៈការិនី និងតារាបណ្ដាញសង្គមល្បីៗ ដែលធ្លាប់តែមានចំនួន Follower លើសពី ១០ម៉ឺននាក់ ហើយត្រូវបានធ្លាក់មកសល់ត្រឹមតែ ៩៩០០នាក់ជាងនោះ គឺមានដូចជាលោក ជី ដេវីដ កញ្ញា មាន សុនីតា តារាបណ្ដាញសង្គមល្បីឈ្មោះ ហេង វិសាល និងស្រីនា ក៏បានបាត់បង់ចំនួន អ្នកតាមដានហ្វេសប៊ុកដូចគ្នាដែរ ។ ក្រៅពីនេះក៏មានបុគ្គលល្បីឈ្មោះ និងប្រជាប្រិយភាពលើបណ្ដាញសង្គមមួយចំនួនធំ បានរអ៊ូរទាំងរឿងបាត់ Follower នេះ ៕ ដោយ៖ ម៉ានី




