សិល្បៈ និង កម្សាន្ត

តារាស្រីជើងចាស់ អាយុ ៨២ឆ្នាំលោកស្រី Na Moon Hee បង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាអ្នកបង្កើត TikTok

សេអ៊ូល ៖ បើយោង តាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាសម្តែងជើងចាស់ កូរ៉េខាងត្បូង លោកស្រី Na Moon Hee វ័យ៨២ឆ្នាំបានចាប់ដៃគូជាមួយ Studio Unico ដើម្បីបង្ហាញមុខជាអ្នកបង្កើត TikTok ហើយភ្លាមៗ បន្ទាប់ពីលោកស្រី បានបើកគណនី TikTok របស់លោកស្រី Na Moon Hee ទទួលបានអ្នកតាមដាន ៦0,000 យ៉ាងឆាប់រហ័ស ដោយទទួលបាន ការចាប់អារម្មណ៍។

ជាពិសេសវីដេអូកំប្លែង របស់លោកស្រីអំពីឈុតឆាករឿង “ដំឡូងជ្វាល្ពៅ ” របស់លោកស្រីផ្ទាល់ពីរឿង “Unstoppable High Kick” ឆ្នាំ ២០០៦ ទទួលបានជោគជ័យយ៉ាងខ្លាំង បានទាក់ទាញការឆ្លើយតបយ៉ាងក្តៅគគុក ពីសំណាក់ទស្សនិកជនទាំងចាស់ និង ក្មេង។ វីដេអូ TikTok របស់លោកស្រី Na Moon Hee កំពុងបន្តបង្កើត ‘likes’ ច្រើនជាង ១លាន ។

អ្នកនិយមលេងអ៊ីនធើណេត បានទស្សនាវីដេអូបានបញ្ចេញមតិថា តើអ្នកពិតជានឹកលោកស្រី Na Moon Hee មែនទេ? តើអ្នកពិតជាលោកយាយ Moon Hee មែនទេ? និង តើអ្នកពិតជាមែនទេ? ដោយបង្ហាញពីការភ្ញាក់ផ្អើល របស់ពួកគេ ចំពោះការសម្រេចចិត្តដ៏ក្លាហានរបស់លោកស្រី Na Moon Hee ក្នុងការបង្ហាញខ្លួនជាលើកដំបូង របស់លោកស្រីជាបង្កើត TikToker ៕

Most Popular

To Top