សិល្បៈ និង កម្សាន្ត

សួស វីសា ទទួលកាដូរថយន្តទំនើបពីស្វាមី ក្នុងថ្ងៃកំណើតកូនស្រី

ភ្នំពេញ៖ តារាចម្រៀង សួស វីសា ដ្បិតថាមិនបានបង្ហាញវត្តមានលើឆាកតន្រ្តីពិតមែន ប៉ុន្តែបែរនិយាយពីមុខជំនួញជាមួយស្វាមី ឃើញថាតារាស្រីរូបនេះសម្បូរលុយចាយពេញៗដៃ និងជាញឹកញាប់ទិទទួលបានកាដូមានតម្លៃរាប់សែនរាប់ម៉ឺនដុល្លារ ពីស្វាមី តួយ៉ាង ថ្មីៗនេះទៀតសោតលោក ថមមី បានទិញរកាដូថយន្តទំនើប ម៉ាក BMW i8 ដែលមានតម្លៃខ្ពស់មិនធម្មតាដូចគ្នា។

កាលពីថ្ងៃទី ១០ ខែតុលា សួស វីសា បានសម្ញែងរថយន្តទំនើបម៉ាក BMW i8 ថ្មីចែសដោយបញ្ជាក់ថាជា សមាជិកថ្មីដែលស្វាមីទើបឱ្យនៅក្នុងថ្ងៃខួបកំណើតកូនស្រីគម្រប់អាយុ ​២​ឆ្នាំ ដែលធ្វើឱ្យមហាជនលាន់មាត់ព្រាត ថាតារាចម្រៀងរូបនេះពិតជាមានសំណាង រស់នៅក្នុងទ្រនំសុខស្រួល មានស្វាមីយល់ចិត្តយល់ថ្លើមទិញរបស់ល្អៗឱ្យប្រើ។

មិនមែនជារឿងទីមួយទេព្រោះកន្លងមក សួស វីសា តែងទទួលបានការ Surprise កាដូមានតម្លៃច្រើនពីសំណាក់លោក ថមមី ដែល​មាន​ដូចជាភូមិគ្រឹះ រថយន្ត និងគ្រឿងអលង្ការពេជ្រ ជាដើម។មិនខុសពី​តារា​ដទៃ​ប៉ុន្មាន​ឡើយ ក្រៅពីអាជីពសិល្បៈ សួស វីសា ក៏មានមុខរបរ ក្នុងដៃជាច្រើន​ដែល​សព្វ​ថ្ងៃកំពុងដំណើរការយ៉ាងមមាញឹក៕

ដោយ៖ ម៉ានី

Most Popular

To Top