ភ្នំពេញ៖ តារាចម្រៀង សួស វីសា ដ្បិតថាមិនបានបង្ហាញវត្តមានលើឆាកតន្រ្តីពិតមែន ប៉ុន្តែបែរនិយាយពីមុខជំនួញជាមួយស្វាមី ឃើញថាតារាស្រីរូបនេះសម្បូរលុយចាយពេញៗដៃ និងជាញឹកញាប់ទិទទួលបានកាដូមានតម្លៃរាប់សែនរាប់ម៉ឺនដុល្លារ ពីស្វាមី តួយ៉ាង ថ្មីៗនេះទៀតសោតលោក ថមមី បានទិញរកាដូថយន្តទំនើប ម៉ាក BMW i8 ដែលមានតម្លៃខ្ពស់មិនធម្មតាដូចគ្នា។




កាលពីថ្ងៃទី ១០ ខែតុលា សួស វីសា បានសម្ញែងរថយន្តទំនើបម៉ាក BMW i8 ថ្មីចែសដោយបញ្ជាក់ថាជា សមាជិកថ្មីដែលស្វាមីទើបឱ្យនៅក្នុងថ្ងៃខួបកំណើតកូនស្រីគម្រប់អាយុ ២ឆ្នាំ ដែលធ្វើឱ្យមហាជនលាន់មាត់ព្រាត ថាតារាចម្រៀងរូបនេះពិតជាមានសំណាង រស់នៅក្នុងទ្រនំសុខស្រួល មានស្វាមីយល់ចិត្តយល់ថ្លើមទិញរបស់ល្អៗឱ្យប្រើ។


មិនមែនជារឿងទីមួយទេព្រោះកន្លងមក សួស វីសា តែងទទួលបានការ Surprise កាដូមានតម្លៃច្រើនពីសំណាក់លោក ថមមី ដែលមានដូចជាភូមិគ្រឹះ រថយន្ត និងគ្រឿងអលង្ការពេជ្រ ជាដើម។មិនខុសពីតារាដទៃប៉ុន្មានឡើយ ក្រៅពីអាជីពសិល្បៈ សួស វីសា ក៏មានមុខរបរ ក្នុងដៃជាច្រើនដែលសព្វថ្ងៃកំពុងដំណើរការយ៉ាងមមាញឹក៕
ដោយ៖ ម៉ានី


