ភ្នំពេញ៖ នៅក្នុងកម្មវិធីប្រកួត Miss Grand International 2022 លើទឹកដីប្រទេស ឥណ្ឌូនេស៊ី អ្នកគាំទ្រប្រទេសកម្ពុជាសម្តែងក្តីរីករាជាខ្លាំង សម្រាប់តំណាងប្រទេស កម្ពុជា ក្នុងឆ្នាំនេះ ធ្វើបានយ៉ាងល្អ និងបង្ហាញចំណុចលេចធ្លោជាច្រើនក្នុងចំណោម បេក្ខភាពចូលរួមទាំងអស់ ៧២ប្រទេស បើទោះបីជាឆ្នាំនេះ Miss Grand Cambodia 2022 មានរឿងចម្រូងចម្រាស់យ៉ាងខ្លាំងក្តី។

អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្ត និងសរសើរពីភាពរឹងមាំរបស់ ពេជ្រ វត្តី នោះ គឺក្នុងកិច្ចសម្ភាស 𝗖𝗹𝗼𝘀𝗲 𝗗𝗼𝗼𝗿 𝗜𝗻𝘁𝗲𝗿𝘃𝗶𝗲𝘄 កាលពីយប់ថ្ងៃទី១៧ ខែតុលា នាងបានទម្លាយពីរឿងអាថ៌កំបាំង ធ្វើឱ្យអ្នកគាំទ្រ នឹកស្មានមិនដល់ថា កាលពីក្មេងនាងធ្លាប់រងការបៀតបៀន ពីមិត្តភក្តិឪពុក ជាហេតុធ្វើឱ្យចងចាំមិនភ្លេច។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ពីខ្លួនធំធាត់ឡើង នៅខេត្តព្រះសីហនុ ជាខេត្តដែលមានទឹកសមុទ្រ ដ៏ស្រស់ស្អាតប្រចាំប្រទេសកម្ពុជា និងជាតារាបង្ហាញម៉ូត និងតារាសម្តែងម្នាក់។

បន្ទាប់ពីសំណេះសំណាល និងឆ្លើយសំណួររបស់លោក ណាវ៉ាត់ ពីការតស៊ូ ធ្លាប់ត្រូវគេ Bully ពីការនិយាយភាសាអង់គ្លេសមិនបានល្អ រហូត វត្តី ខំទៅរៀនអង់គ្លេសបន្ថែម៦ខែមុនការប្រកួត Miss Grand Cambodia ចំណែកនាងអាចនិយាយភាសាថៃបាន ដោយសារតែនាងមើលរឿង និយាយជាភាសាថៃ ទើបធ្វើឱ្យនាង អាចនិយាយភាសាថៃបាន។

ចុងបញ្ចប់នៃវគ្គសម្ភាសខាងលើនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យអ្នកគាំទ្រ នឹកស្មានមិនដល់ ព្រោះនាងបានទម្លាយពីស្នាមរបួសផ្លូវចិត្ត និងបណ្តាលឱ្យនាង មិនចូលចិត្តមនុស្សប្រុស ដោយសារតែ កាលពីអាយុ៦ឆ្នាំ នាងត្រូវមិត្តភក្តិឪពុករបស់ខ្លួនបៀតបៀន (Sexual Harassment )៕ ដោយ៖ ម៉ានី



