ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញខ្លួនក្នុងវគ្គប្រកួត ឈុតតំណាងជាតិ «គោព្រៃ» ហើយក្នុងកម្មវិធី Miss Grand International 2022 នៅលើប្រទេសឥណ្ឌូនេស៊ី ដោយមានបេក្ខភាព ចូលរួមទាំងអស់៧២ប្រទេស។

បន្ទាប់ពីបង្ហាញ ឈុត តំណាងជាតិរួម មហាជនជាច្រើនរូបបង្ហាញ ពីការលើកទឹកចិត្ត និង កោតសរសើរ ដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលព្យាយាម ធ្វើយ៉ាងល្អបំផុត នៅលើឆាកអន្តរជាតិ ទោះបីជាឈុតដែលអ្នករៀបចំកម្មវិធីជ្រើស រើសយកទៅប្រកួតផ្ទុះការមិនពេញចិត្តពីមហាជនក្តី។
ទន្ទឹមនឹងការបង្ហាញ ឈុត តំណាងជាតិរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មហាជន រួមទាំងតារាល្បីៗ ជាច្រើនរូបបង្ហាញពីទឹកចិត្តគាំទ្រ ដើម្បីបំផុសទឹកចិត្តហ្វេន ជួយប្រឹងស៊ែរ Like ឱ្យបានច្រើនដើម្បីមានឱកាសឈ្នះពានឈុត តំណាងជាតិល្អផ្តាច់គេ។

តារាជួរមុខដែលចូលរួមយ៉ាងផុសផុល មានដូចជា តារាចម្រៀងដ៏ល្បីប្រចាំប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, ណុប ប៉ាយ៉ារិទ្ធ, សុគន្ធ និសា , ពេជ្រ សូលីកា, អ្នកនាង ខាត់ សុឃីម , រចនា រ៉ាវ៉ាឌី , ឈឹម សក្កដា , ប៉ាម គីមមួយ, កែវ សុបញ្ញា រួមទាំងតារាជាច្រើនរូបទៀត សុទ្ធតែបង្ហាញការគាំទ្រ ដល់បវរកញ្ញាកម្ពុជា ។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើស វគ្គឈុតតំណាងជាតិ NATIONAL COSTUME របស់កម្មវិធី Miss Grand International 2022 ចាប់ផ្តើមពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី ២២ ខែតុលា វេលាម៉ោង៩ព្រឹក៕



ដោយ៖ ម៉ានី
