ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ សម្រាប់កម្ពុជាឆ្នាំនេះ ដោយបេក្ខភាពចំនួន២រូប មិនអាចចាកចេញ ទៅប្រកួតបវរកញ្ញា នៅលើឆាកអន្តរជាតិបាន ក៏ព្រោះតែមានហេតុផលជាច្រើន រហូតធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលអាណិតគ្រប់គ្នា ។

បើយោងតាម គណនីហ្វេសប៊ុកផេក Cambodia Queens បានផុស នៅមុននេះបន្តិច បានបញ្ជាក់ថា បេក្ខភាពកម្ពុជាពីររូប ដែលមិនអាចទៅប្រកួត នៅលើឆាកអន្តរជាតិ ក្នុងឆ្នាំ២០២២បាន នាពេលខាងមុខនេះ គឺទីមួយ កញ្ញា ហង្ស សុរីយ៉ាន់ ដែលជាបេក្ខភាពបវរកញ្ញា តំណាងឲ្យ Miss Earth Cambodia 2022 ដោយកញ្ញាមិនអាចចូលរួមប្រកួតបាន ក៏ព្រោះតែនាងមានបញ្ហា សុខភាព ដែលធ្វើឲ្យកញ្ញាមិនអាច ទៅចូលរួមប្រកួតបាន។





