កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាល្បីៗដូចជា Kwon Eun Bi, The Boyz, Park Eun Bin, WEi និងជាច្រើនទៀត ត្រូវបានគេឃើញនៅព្រលានយន្តហោះ ខណៈពួកគេបន្តកាលវិភាគរបស់ពួកគេ នៅក្រៅប្រទេស។
បើប្រៀបធៀបទៅនឹងសម័យផ្សេងទៀត តារាល្បីទាំងនេះត្រូវបានគេឃើញ ក្នុងអារម្មណ៍ដ៏ឧឡារិកជាងមុន ដោយស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ក្រោមពន្លឺនៃសោកនាដកម្ម Itaewon នាពេលថ្មីៗនេះ។នាងPark Eun Bin ត្រូវបានគេឃើញធ្វើដំណើរ ទៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា សម្រាប់ដំណើរប្រគំតន្ត្រី ជួបអ្នកគាំទ្រនៅអាស៊ី។ តារាស្រីរូបនេះ ត្រូវបានគេឃើញស្លៀកខ្មៅទាំងអស់ នៅអាកាសយានដ្ឋាន ហើយអោនក្បាលយ៉ាងស្ងៀមស្ងាត់ ជាជាងលើកដៃយ៉ាងសាទរ។
សមាជិករបស់ WEi ក៏ត្រូវបានគេឃើញស្លៀកពណ៌ខ្មៅ ហើយមើលទៅកាន់តែធ្ងន់ធ្ងរ។ ពួកគេត្រូវបានគេឃើញ នៅព្រលានយន្តហោះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្ពោះទៅទីក្រុងអូសាកា ប្រទេសជប៉ុន។សមាជិក ATEEZ ក៏ត្រូវបានគេឃើញ ស្លៀកសម្លៀកបំពាក់ពណ៌ងងឹត ខណៈសមាជិកភាគច្រើន ត្រូវបានគេឃើញស្លៀកពណ៌ខ្មៅ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា នៅពេលពួកគេធ្វើដំណើរទៅកាន់ទីក្រុង San Fransico សម្រាប់ដំណើរទេសចរណ៍ពិភពលោក ‘ATEEZ WORLD TOUR [The FELLOWSHIP: BREAK THE WALL]’។
ក្រុម Boyz ក៏កំពុងចូលរួមក្នុងការកាន់ទុក្ខផងដែរ ហើយត្រូវបានគេឃើញស្លៀកពណ៌ខ្មៅ នៅអាកាសយានដ្ឋានកាលពីថ្ងៃទី ២ ខែវិច្ឆិកា នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ឆ្ពោះទៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់កម្មវិធី ‘THE BOYZ JAPAN TOU: THE B-ZONE’ ។ តារាចម្រៀងទោល Kwon Eun Bi ត្រូវបានគេឃើញស្លៀករ៉ូបពណ៌ខ្មៅ ជាមួយនឹងអាវពណ៌ខ្មៅ ខណៈដែលនាងកំពុងធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី ២ខែវិច្ឆិកា សម្រាប់ការជួបជុំអ្នកគាំទ្រ ទោលលើកដំបូងរបស់នាង។
តារាល្បី ៗ ជាច្រើនកំពុងបន្តចូលរួម ក្នុងការកាន់ទុក្ខនៃសោកនាដកម្ម Itaewon បានកើតឡើងនៅថ្ងៃទី ២៩ ខែតុលាធ្វើឲ្យមនុស្ស ១៥៦ នាក់បានស្លាប់។ គិតត្រឹមម៉ោង ១១ ព្រឹក ថ្ងៃទី ៤ ខែវិច្ឆិកានេះ មនុស្សចំនួន ១៥៦ នាក់ (ជនជាតិកូរ៉េ ១៣០ នាក់ ជនបរទេស ២៦ នាក់) បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ហើយមនុស្ស ១៩១ នាក់ (របួសធ្ងន់ ៣៣នាក់ របួសស្រាល ១៥៨ នាក់) ត្រូវបានរកឃើញថាបានរងរបួស៕ ដោយ៖លី ភីលីព