ភ្នំពេញ៖ លំដាប់រងទី១ នៃកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ កញ្ញា ឆន ស្រីណេត ទទួលបានឱកាសពីអ្នកគ្រប់គ្រង ក្នុងកម្មវិធី Miss Universe Cambodia លោក ម៉ែន និមលរ័ត្ន ឱ្យនាងក្លាយជាបវរកញ្ញាតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Tourism International 2022 ដែលប្រព្រឹត្ត នៅប្រទេសម៉ាឡេស៊ី ។

តួយ៉ាងនៅថ្ងៃទី១០ ខែវិច្ឆិកា នេះគឺជាថ្ងៃដែល ឆន ស្រីណេត ចាកចេញពីប្រទេស កម្ពុជា ធ្វើដំណើរចូលរួមប្រកួត ប៉ុន្តែបវរកញ្ញាតំណាងកម្ពុជារូបនេះ ពិតជាកម្សត់ ណាស់ ព្រោះតាមរយៈរូបភាព ដែលនាងបានបង្ហោះ អ្នកជូនដំណើរមានតិចនាក់ ណាស់ហាក់ខុសឆ្ងាយ ពីបវរកញ្ញាតំណាងកម្ពុជាផ្សេងទៀត ដែលមានអ្នកចូលរួមដំណើរច្រើននាក់ ។

មិនត្រឹមតែខ្សត់ អ្នកជូនដំណើរប៉ុណ្ណោះទេ តែក៏ធ្លាយដំណឹងថា តែការចំណាយលើការប្រកួត Miss Tourism International 2022 គឺនាងចំណាយលុយខ្លួនឯង ទាំងស្រុង ដោយបានត្រៀមថវិកា ជាង១ពាន់ដុល្លារ ក្នុងការចំណាយទៅលើការប្រកួត លើឆាកអន្តរជាតិខណៈថ្ងៃផ្តាច់ព័្រត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ៕

ដោយ៖ ម៉ានី



