កំពូលតារាសម្ដែងហូលីវូដ Leonardo DiCaprio និង Gigi Hadid បានទាក់ទងគ្នាមួយរយៈ ប៉ុន្តែគូស្នេហ៍តារារូបនេះមិនបានបង្ហាញរឿងស្នេហារបស់ខ្លួនជាសាធារណៈនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយឡើយ។

យោងតាមគេហទំព័រ Cosmopolitan បានឱ្យដឹងថា ប្រភពជិតស្និទ្ធនឹង Gigi Hadid បានបង្ហាញហេតុផលដែលតារាម៉ូដែលរូបនេះ មិនទាន់ត្រៀមខ្លួនបង្ហាញមុខជាសាធារណៈ អំពីទំនាក់ទំនងស្នេហារបស់នាងជាមួយ Leonardo DiCaprio។ ប្រភពជិតស្និទ្ធ បាននិយាយថា Gigi Hadid មិនចង់ធ្វើឱ្យអតីតរបស់នាង Zayn Malik ឈឺចាប់ទេ។ “Gigi – Leo បានជួបនិងលង់ស្នេហ៍ជាមួយអ្នកថ្មី ប៉ុន្តែ Gigi ព្យាយាមរក្សាទំនាក់ទំនង របស់ពួកគេក្នុងកម្រិតមធ្យម។ Gigi ក៏យកចិត្តទុកដាក់ចំពោះ អារម្មណ៍របស់ Zayn និងគោរពអតីតមិត្តប្រុសរបស់នាង” the Entertaiment Tonigh t បានដកស្រង់សម្តី។

បើទោះជាបែកគ្នាជាមួយ Zayn Malik ក៏ Gigi Hadid នៅតែរក្សាមិត្តភាពជាមួយ អតីតរបស់នាង ផ្ទុយទៅវិញចាប់តាំងពីតារាម៉ូដែលវ័យ ២៧ ឆ្នាំរូបនេះបានណាត់ជួបជាមួយលោក Leonardo DiCaprio តារាចម្រៀងប្រុសរូបនេះបានធ្វើការ Unfollow ដោយផ្ទាល់ទៅ លើ Gigi Hadid នៅលើទំព័រផ្ទាល់ខ្លួនរបស់លោក។
ថ្មីៗនេះ Leonardo DiCaprio និង Gigi Hadid បានអមដំណើរក្នុងព្រឹត្តិការណ៍ជា ច្រើន ហើយថ្មីៗនេះគូស្នេហ៍តារាមួយគូនេះបានចូលរួមក្នុងពិធីបុណ្យ Halloween នៅ Brooklyn Navy Yard រួមគ្នា៕