សិល្បៈ និង កម្សាន្ត

តារាចម្រៀងជនជាតិកាណាដា-ចិន Kris Wu ត្រូវកាត់ទោសឲ្យជាប់គុក ១៣ ឆ្នាំពីបទរំលោភ

ក្រុងប៉េកាំង៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា តុលាការក្រុងប៉េកាំងបានកាត់ទោសតារាចម្រៀងជនជាតិកាណាដា-ចិន និងជាអតីតសមាជិកក្រុម EXO លោក Kris Wu ឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំជាផ្លូវការហើយ។


ការកាត់ទោសនេះធ្វើឡើងបន្ទាប់ពីរកឃើញថា លោកមានទោសពីបទរំលោភសេពសន្ថវៈ និងរៀបចំពិធីជប់លៀង ហើយលោកនឹងត្រូវនិរទេសចេញពីប្រទេសចិនទំនងជាបន្ទាប់ពីជាប់ពន្ធនាគារ។ លោក Kris ត្រូវបានរកឃើញថា មានពិរុទ្ធពីបទចាប់រំលោភស្ត្រី៣នាក់ដែលស្រវឹងនៅពេលនោះចន្លោះខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២០ ដោយទទួលបានទោស១១,៥ឆ្នាំ។


តុលាការក្នុងស្រុក Chaoyang បាននិយាយថា លោក Wu Yi Fan បានទាញយកប្រយោជន៍ពីស្ត្រីស្រវឹង ៣នាក់នៅក្នុងផ្ទះរបស់លោក។ លោកក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១,៥ ឆ្នាំពីបទរៀបចំពិធីជប់លៀងកាលខែកក្កដា ឆ្នាំ ២០១៨។


សម្រាប់ព័ត៌មានផ្សេងទៀត រដ្ឋបាលពន្ធដាររបស់ប្រទេសចិនក៏បានបង្ហើបឲ្យដឹងថា លោក Kris Wu បានគេចវេសពីការបង់ពន្ធចំនួន ១៧០ លានយន់ (២៣,៧២២,១៤៣.៤០ ដុល្លារ) ហើយនឹងត្រូវពិន័យជាប្រាក់ចំនួន ៦០០ លានយន់ (៨៣,៧២៥,២១២.០០ ដុល្លារ)៕


ដោយ៖លី ភីលីព

Most Popular

To Top