សិល្បៈ និង កម្សាន្ត

តារាសម្ដែងលោក Oh Young Soo របស់រឿង Squid Game ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តខុសផ្លូវភេទ

កូរ៉េ៖ មុននេះបន្តិច មានសេចក្តីរាយការណ៍ថា តារាសម្តែងលោក Oh Young Soo ក្នុងរឿង Squid Game បច្ចុប្បន្នមានអាយុ ៧៨ ឆ្នាំ ធ្លាប់ត្រូវបានចោទប្រកាន់ថា បានប៉ះនារីម្នាក់មិនសមរម្យកាលពីឆ្នាំ ២០១៧បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។


ទោះបីជាលោកបានបដិសេធរាល់ការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹងលោកក៏ដោយ ប៉ុន្តែលោក Oh Young Soo ត្រូវបានឃុំខ្លួន ហើយត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិខុសផ្លូវភេទនៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែវិច្ឆិកា។ រដ្ឋអាជ្ញានៅទីក្រុង Suwon បានបង្ហាញថា លោក Oh Young Soo បាន “ប៉ះរាងកាយរបស់ស្ត្រីមិនសមរម្យកាលពីពាក់កណ្តាលឆ្នាំ ២០១៧ ។


ជនរងគ្រោះត្រូវបានចោទប្រកាន់ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យបណ្តឹងត្រឡប់មកវិញកាលខែធ្នូ ២០២១ ទោះបីជាករណីនេះត្រូវបានបិទនៅខែមេសាបន្ទាប់ក៏ដោយ ក៏វាត្រូវបានបើកឡើងវិញតាមសំណើរបស់ជនរងគ្រោះ។ ទន្ទឹមនឹងនេះដែរ លោក Oh Young Soo ទទួលបានភាពល្បីល្បាញបន្ទាប់ពីតួនាទីរបស់លោកក្នុងរឿង ‘Squid Game’ និងបានឈ្នះពានរង្វាន់ Golden Globe ដំបូងរបស់លោក៕

ដោយ៖លី ភីលីព

Most Popular

To Top