តារាចម្រៀង ដែលកំពុងពពោះកូន៦ខែ ទេព បូព្រឹក្ស បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ជាច្រើនស្ងើចសរសើរ នូវការលះបង់របស់នាង ក្នុងការស្កាត់ទៅជួប តារាចម្រៀងអន្តរជាតិ KPOP កញ្ញា CL ដើម្បីបានថតរូបជាមួយ Idol ក្នុងក្តីស្រមៃរបស់នាង។

ការប្រគំតន្ត្រីដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ត្រូវបានរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងប្រព្រឹត្តិទៅយ៉ាងជោគជ័យ រីករាយ នៅជិតរង្វង់មូល នាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញនារាត្រីថ្ងៃសៅរ៍ ថ្ងៃទី២៦ថ្មីៗនេះ។ វត្តមានដ៏ភ្ញាក់ផ្អើលរបស់តារាចម្រៀងអន្តរជាតិ KPOP ក៏ដូចជាម្ចាស់បទ SPICY កញ្ញា CL បានធ្វើឲ្យកក្រើកឆាក នឹងការសម្តែងដ៏ប្លែកមិនធ្លាប់ មានអមជាមួយសម្រែកហូរកញ្រ្ជៀវ ដោយមានវត្តមានទស្សនិកជន រាប់ម៉ឺននាក់ បើទោះបីជាមេឃបង្អុរភ្លៀង យ៉ាងណាក៏ដោយ។

បើក្រឡេកមើល ទេព បូព្រឹក្ស ដែលខ្លួនកំពុងតែពពោះកូនបាន ៦ខែ ដោយមានការលំបាកក្តី ក៏ឃើញវត្តមានរបស់នាងបានឈថតរូបជាមួយ CL យ៉ាងសប្បាយរីករាយទៅវិញ ដោយក្នុងនោះ ទេព បូព្រឹក្ស បានបញ្ជាក់ថា Idol (CL) ជានិមិត្តរូប ជា Role Model របស់នាង ដែលតារាស្រីរូបនេះ អាចនិយាយបានថា តារាចម្រៀងអន្តរជាតិ KPOP មានការតស៊ូហើយក៏ជាគំរូអាចឲ្យនាងប្រឹងប្រែងឈរដល់ចំណុចនេះរហូតដល់បច្ចុប្បន្ន។ ក្នុងនោះនាងបានបញ្ជាក់ទៀតថា បើមានលើកក្រោយត្រូវបីកូន ក៏នាងទៅជួបដែរ។

ចំណែកអ្នកគាំទ្រ នាងជាច្រើនពេលបានឃើញដូចនេះ នាំគ្នាសរសើរព្រាតពីទឹកចិត្តរបស់នាងមួយនេះ ទោះបីនាងពពោះកាន់តែធំ យ៉ាងណាក្តីក៏ប្រឹងទៅជួបដែរ សំខាន់បានឈថតជាមួយ យ៉ាងស្រួល ព្រោះគ្រប់គ្នាមិនងាយបានថត ជាមួយនោះទេ៕
