សិល្បៈ និង កម្សាន្ត

ដូចរស់ម្ដងទៀត ស្ថានភាពសុខភាពអ្នករាំត្រូវ LED ៦០០ គីឡូធ្លាក់សង្កត់លើ បន្ទាប់ពី ៤ ខែក្រោយ

រយៈពេល៤ខែ ក្រោយហេតុការណ៍ដ៏តក់ស្លុត LED ធ្លាក់សង្កត់លើអ្នករាំម្នាក់ ពេលនេះស្ថានភាពសុខ ភាព របស់ Lee Kai Yin មានភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ ក្រោយមានការថែទាំបានយ៉ាង ល្អពីក្រុមគ្រួសារ និងទទួលបានការព្យាបាល យ៉ាងល្អពីក្រុមគ្រូពេទ្យជំនាញ។

រហូតមកដល់នេះការ Update ស្ថានភាពសុខភាពចុងក្រោយរបស់ Lee Kai Yin លោកអាចធ្វើចលនា និង ដកដង្ហើមដោយខ្លួនឯង ដោយពុំចាំបាច់ប្រើរបស់ជំនួស។ មិនតែប៉ុណ្ណោះ Lee Kai Yin អាចអង្គុយលើកៅអីរុញ សម្រាប់ការព្យាបាល រាងកាយ និងធ្វើចលនាផ្សេង បានដោយខ្លួនឯង។

កាលពីថ្មីៗនេះឪពុករបស់ Lee Kai Yin បានបានចែករំលែកដំណឹងល្អ លោកសរសេរលើបណ្ដាញ សង្គមថា៖ “សប្បាយចិត្ត និងរំភើបខ្លាំងណាស់” ជាមួយនឹងការរីកចម្រើន និងកាន់តែប្រសើរឡើង របស់កូនប្រុសលោក។

ឪពុករបស់ Lee Kai Yin បាននិយាយបន្តថា “ខ្ញុំសង្ឃឹមថានឹងមានអព្ភូតហេតុ ជាច្រើនទៀត មកដល់ Lee Kai Yin ។ ការព្យាបាលសរសៃប្រសាទ មានភាពយឺតយ៉ាវ ប៉ុន្តែនៅតែមានសង្ឃឹម” ៕

Most Popular

To Top