ផ្សេងៗ

មហាជនពោលសរសើរ លីវ ជីលី ច្រៀងពីរោះក្រោយលេចវត្តមាន ក្នុងកម្មវិធីមួយ

ភ្នំពេញ៖ មហាជនធ្លាប់តែឃើញ លីវ ជីលី បង្អួតរាងនៅលើឆាកទាំងជាតិ និងអន្តរជាតិក្នុងនាមជាបវរកញ្ញា នោះស្រាប់តែ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះ កាលពី រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្មវិធី The Wall Song Cambodia ដែលរៀបចំឡើងដោយស្ថានីយ៍ ទូរទស្សន៍ភីអិនអិន បានជ្រើសរើសនាងជា តារាចម្រៀងក្រោយជញ្ជាំង។

តារាចម្រៀងលោក ប្រពៃ ជ្រើសរើសបទចម្រៀង «នៅទីនេះកំពុងមាន មនុស្សខូចចិត្ត» ពីសំនៀងដើម អេដា យកមកបកស្រាយក្នុងកម្មវិធីខាងលើហើយ ត្រូវទាយថា អ្នកណាជាតារាចម្រៀងក្រោយជញ្ជាំង ប៉ុន្តែការ ទស្សន៍ទាយរបស់លោកមិនត្រឹមត្រូវ សូម្បីមហាជន អ្នកទស្សនាក៏មិននឹកស្មានដូចគ្នា ដោយសារតែ លីវ ជីលី ជាតារាចម្រៀងក្រោយ ជញ្ជាំង ថែមទាំងអាចបក ស្រាយបទចម្រៀងបានយ៉ាងពីរោះមិននឹកស្មានដល់។

ក្រោយពី បវកញ្ញាខាងលើបង្ហើរសំនៀងរួចមកធ្វើឱ្យមហាជនពោលសរសើរថា នាងច្រៀងពីរោះ មិនត្រឹមតែជាបវរកញ្ញាប្រកបដោយទំនុកចិត្តខ្ពស់ប៉ុណ្ណោះទេ ថែមទាំងច្រៀងពីរោះមិនធម្មតា ទោះបីនេះជាលើកទីមួយដែល លី ជីលី បកស្រាយបទចម្រៀងលើឆាកក្តី៕ដោយ៖ ម៉ានី

Most Popular

To Top