ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅសតវត្សទី១២ ក្រោមរាជ្យព្រះបាទសុរិយវរ្ម័នទី២។ អំឡុងពេលជិត ១ពាន់ឆ្នាំនេះ ប្រាសាទនេះពើបប្រទះនឹងរឿងរ៉ាវគ្រប់រសជាតិ។ ក្រោយពីចក្រភពអង្គរដួលរលំទៅ ប្រាសាទនេះបានកប់កំបាំងកណ្ដាលព្រៃ រហូតដល់មានការរុករកចាប់ពីសតវត្សទី១៦។
រូបភាពគូសដោយ លោក Mouhoutក្នុងចំណោមការរុករកនោះ ក៏មានវត្តមានជនជាតិអឺរ៉ុបដែរ។ តាមពិតជនជាតិអឺរ៉ុប ដែលមកដល់អង្គរវត្តមុនគេ មិនមែនជនជាតិបារាំងទេ។ ជនជាតិព័រទុយហ្គាល់ទេ ដែលបានមកដល់ប្រាសាទដ៏ស្កឹមស្កៃមួយនេះ។
មានកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើនបានឲ្យដឹងថា ព្រះសង្ឃកាតូលិកព័រទុយហ្គាល់លោក Antonio da បានមកដល់ប្រាសាទនេះមុនគេ។ លោកបានរៀបរាប់ប្រាប់ប្រវត្តិវិទូព័រទុយហ្គាល់លោក Diogo do Cuoto ថា សំណង់ស្ថាបត្យកម្មនេះមិនអាចបកស្រាយតាមរយៈប៊ិចបានទេ ដោយសារតែគ្មានសំណង់ណាដូចអង្គរវត្តនេះទេនៅលើលោកយើង។

ទោះយ៉ាងណាក៏ដោយ អង្គរវត្តចាប់ផ្ដើមមានឈ្មោះបោះសំឡេងនៅពេលដែលធម្មជាតិវិទូជនជាតិបារាំងលោក Henri Mouhout ទៅដល់ទីនោះ ហើយសរសេរសៀវភៅ ដំណើរផ្សងព្រេងនៅ សៀម កម្ពុជា និងឡាវ, ១៨៥៨-១៨៦០។ សៀវភៅនេះបានទាក់ទាញទេសចរអឺរ៉ុប និងលោកខាងលិចមកកាន់អង្គរវត្តបន្តិចម្ដងៗអំឡុងសម័យអាណានិគម៕
ប្រភព៖ sabay
