កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាចម្រៀងលោក Jin សមាជិកក្រុម BTS ចាប់ផ្តើមកាតព្វកិច្ច យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ ជាសមាជិកដំបូងរបស់ក្រុម ដែលបានចុះឈ្មោះចាប់តាំង ពីការប្រកាសផ្អាកនៅឆ្នាំនេះ បានធ្វើឲ្យអ្នកគាំទ្រខូចចិត្ត ចំពោះអនាគត មិនច្បាស់លាស់របស់ K-pop juggernaut ។
Septet ត្រូវបានចាត់ទុកថា ជាបាតុភូតវប្បធម៌ដ៏ធំបំផុតមិនធ្លាប់មាន របស់ប្រទេសនេះ ដោយលក់កីឡដ្ឋានជុំវិញពិភពលោក និងគ្រប់គ្រងតារាង ខណៈដែលទទួលបានប្រាក់ រាប់ពាន់លានដុល្លារ និងបង្កើតក្រុមអ្នកគាំទ្រ ទូទាំងពិភពលោក ត្រូវគេស្គាល់ថា ជា ARMYs ។ ប៉ុន្តែបុរសដែលមាន សមត្ថភាពទាំងអស់ក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវតែបម្រើយោធា យ៉ាងហោចណាស់ ១៨ ខែ ខណៈការជជែកដេញដោល អស់រយៈពេលជាច្រើនឆ្នាំអំពីថា តើ BTS សមនឹងទទួលបានការលើកលែង នោះពួកគេបានបញ្ជាក់កាលខែតុលាថា សមាជិកទាំងអស់នឹងចុះឈ្មោះ ។
យោធាបាននិយាយថា លោក Jin ដែលមានឈ្មោះពេញថា Kim Seok-jin នឹងចាប់ផ្តើមហ្វឹកហាត់រយៈពេល៥សប្តាហ៍នៅថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា តារាវ័យ ៣០ ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយទៅកាន់អង្គភាព “ជួរមុខ” នៅជិតព្រំដែនជាមួយ ប្រទេសកូរ៉េខាងជើង ដែលកូរ៉េខាងត្បូង នៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេស ។
ស្លាកសញ្ញា Big Hit Music របស់ BTS បានប្រាប់អ្នកគាំទ្រ កាលពីសប្តាហ៍មុនថា យើងសុំឲ្យអ្នករក្សាពាក្យ ដែលកក់ក្តៅក្នុងបេះដូងនៃការគាំទ្រ និងការលាគ្នា នៅក្នុងបេះដូងរបស់អ្នក ។ អ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្នុងខែមិថុនា នៅពេលក្រុមនេះបានបង្ហាញថា ខ្លួនកំពុងសម្រាក ដោយលើកឡើងពីការហត់នឿយ និងសម្ពាធព្រមទាំងការ ចង់បន្តអាជីពទោល ៕