សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រ ចាប់អារម្មណ៍ នឹងរូបថតបង្ហាញ រាងកោងខ្លួនរបស់ CL បង្ហោះនៅលើ Instagram

កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី ១២ ខែធ្នូ នាង CL បានបង្ហោះរូបភាព នៅលើ Instagram របស់នាង ដើម្បីចែករម្លែក រូបថតប៉ុន្មាន សន្លឹកបង្ហាញពីរាងកោងខ្លួន ដ៏ស្រឡូនរបស់នាង ក្នុងម៉ូដដែលទាក់ទាញ ភ្នែកធ្វើឲ្យអ្នកតាមដាន របស់នាងមិន មានដាក់ចំណងជើង នឹងរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ ។

នាងទទួល បានការចាប់ អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរាងកោងដ៏ស្រស់ស្អាត របស់នាងបានបង្ហាញ តាមរយៈសម្លៀកបំពាក់ដ៏ស៊ិចស៊ី របស់នាង ដែលត្រូវនឹងការ តុបតែងមុខបែប Smokey របស់នាង ។ មនុស្សជាច្រើនបានសរសើរ ពីអារម្មណ៍ម៉ូដរបស់ CL ហើយបានចាត់ទុកនាងថា ជាតារាបង្ហាញម៉ូដ ក្នុងជំនាន់នេះ ព្រោះនាងអាចស្វែងយល់ពីម៉ូដ ដែលប្លែកបំផុត អាចនឹងមានអារម្មណ៍ ប្លែកសម្រាប់អ្នកខ្លះ ។

អ្នកគាំទ្រសរសើរ CL ដោយបញ្ចេញមតិថា រាងកាយរបស់នាងស្អាតអស្ចារ្យណាស់ ធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន ថែមទំាងសិចស៊ីខ្លាំងណាស់ និងUnnie ស្លៀកពាក់ត្រជាក់យ៉ាងកក់ក្តៅ ៕

Most Popular

To Top