ភ្នំពេញ៖ ថ្មីៗនេះមហាជន និង ម្ចាស់សាមីខ្លួនផ្ទាល់គឺអ្នកនាង សឿ សុធារ៉ា បានបង្ហាញក្តី រំភើបចិត្តជាខ្លាំងបន្ទាប់ពី លោក ខៀវ កញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ អំណោយវីឡាទោលតម្លៃ២ម៉ឺនដុល្លារ នៅខេត្តកំពង់ស្ពឺ ដល់តារាស្រីកំសត់នេះនិងកូនស្រី។
យ៉ាងណាមិញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ តាមការបង្ហោះរបស់លោក សាវិន ហ្វីលីព ដែលតែងតែជួយជ្រោមជ្រែង ដល់ សឿ សុធារ៉ា កន្លងមក បានឱ្យដឹងថា តារាសម្តែងដែលកំពុងមានជំងឺរូបនេះ ទទួលបានដីមួយប្លង់ទៀត នៅខេត្តកំពង់ឆ្នាំង។
លោក ហ្វីលីព បានរៀបរាប់ថា «ម្សិលមិញថ្ងៃ ១២ ខែ ១២ ឆ្នាំ ២០២២ អ្នកនាង សឿ សុធារ៉ា បានមកទទួលដីមួយប្លង់ទំហំ ១០x30 នៅភូមិស្រែក្រៅ ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង ពីលោក ហ៊ិន រស់ ម្ចាស់គំរោងពិការជើង ភូមិចំការដូង រីសត ដែលបានបរិច្ចាគ ជូនដល់តារាស្រីរូបនេះ និងកូនៗតាមរយៈការជ្រោមជ្រែង ជួយពីខ្ញុំបាទផ្ទាល់និងតារាចម្រៀង លោក ណារិន នៅផលិតកម្ម ថោន ផងដែរ។សូមជូនពរអោយប្អូនស្រីឆាប់ជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរឆាប់ៗនេះ»។
ជាគ្នានេះ មហាជនបានសម្តែង ក្តីរំភើបចិត្តជាខ្លាំង ដែលតារាស្រីខាងលើទទួលបានអំណោយ ជាបន្តបន្ទាប់ពីសប្បុរសជន នឹងសង្ឃឹមថាស្មារតី សឿ សុធារ៉ា ឆាប់ជាសះស្បើយឆាប់ៗនេះ៕ ដោយ៖ ម៉ានី



