សិល្បៈ និង កម្សាន្ត

កតញ្ញូណាស់! កូនស្រី សឿ សុធារ៉ា រកបានលុយ ១ពាន់ដុល្លារ ពីម្ចាស់ហាងកាត់ដេរ មួយ ដើម្បីព្យាបាលម្តាយ

ភ្នំពេញ៖ កូនស្រីសឿ សុធារ៉ា ត្រូវមហាជនចាត់ទុកថា ជាក្មេងស្រី មានដុងសិល្បៈខ្ពស់ពី ឪពុកម្តាយ ជាក្មេងស្រីស្លូត សុភាពរាបសារ ហើយអាចលេងហ្គីតា និងច្រៀងបទ របស់ឪពុកបានយ៉ាងល្អ ។ ដោយឡែកនាពេលថ្មីៗនេះ លោក កៅ សីហា ជាអ្នកដឹកនាំរឿងមួយរូប បានសម្រេចចិត្តបញ្ជូល សឿ សុធារ៉ា ទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈអតីតតារាសម្តែងល្បីឈ្មោះខាង លើនេះមានជំងឺ ក្រពេញតេរ៉ូអីត ដោយសារលេបថ្នាំ លើសកម្រិត មិនត្រឹមត្រូវ តាមវេជ្ជបញ្ជាពេទ្យ ។

ទន្ទឹមនឹងម្តាយកំពុងព្យាបាល នៅមន្ទីរពេទ្យ និងមានបញ្ហាថវិកាផង ម្ចាស់ហាងធីរីកា មានសេចក្តីអាណិតអាសូរ បានផ្តល់ឱកាសឱ្យកូនស្រី សឿ សុធារ៉ា ថតម៉ូតសំលៀកបំពាក់ ដោយបានផ្តល់ថវិកា ចំនួន១ពាន់ដុល្លារដល់ សាពូន ដារ៉ាភិមាន ដើម្បីយកមកព្យាបាលម្តាយ ។ សន្តោសចិត្តដ៏ប្រសើរ ពីម្ចាស់ហាងខាងលើនេះ ក៏ត្រូវអ្នកលេងបណ្តាញ សង្គមពោលសរសើរពីទឹកចិត្តដ៏ប្រពៃ មើលឃើញពីទុក្ខលំបាក របស់ក្មេងស្រី ម្នាក់ដែលមានម្តាយ កំពុងមានជំងឺសម្រាកព្យាបាល និងមានបញ្ហាជីវភាព។

គួរបញ្ជាក់ផងដែរថា កូនស្រី សឿ សុធារ៉ា ធ្លាប់បានសម្តែងរឿងជាមួយម្តាយ នៅក្នុងខ្សែភាពខ្នាតធំ របស់ទូរទស្សន៍ហង្សមាស ក្រោមការដឹកនាំសម្តែង របស់លោក កៅ សីហា ផងដែរ ខណៈអនាគតមហាជនសង្ឃឹមថា នាងនឹងទទួលបានជោគជ័យ លើអាជីពសិល្បៈព្រោះភិមាន មានដុងសិល្បៈខ្លាំង ណាស់ ពីឪពុកម្តាយ៕

ដោយ៖ ម៉ានី

Most Popular

To Top