ភ្នំពេញ៖ បន្ទាប់ពីអតីតតារាចម្រៀង អឿន ម៉ូលីកា ដែលជាមេតុងទីនល្បីឈ្មោះត្រូវ ត្រូវតុលាការសម្រេច ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញមូលប្បទានប័តអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥.០០០ដុល្លារអាម៉េរិក គេសង្កេតឃើញថា មិនមានអ្នកសិល្បៈបានបញ្ចេញមតិអ្វីនោះទេ មានតែអ្នកលេងបណ្តាញសង្គមបានរិះគន់និងបញ្ចេញមតិយោបល់ផ្សេងៗជាច្រើន។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះស្រាប់តែ ស្រីស្អាត រ៉ូស ជាអ្នកសិល្បៈម្នាក់ហ៊ានចេញមុខបង្ហោះរូបភាពចាស់ជាមួយ ម៉ូលីកា អមជាមួយសារលើកទឹកចិត្ត និងសុំចិត្តមហាជនកុំជាន់ ម៉ូលីកា ថែមក្នុងដំណាក់កាលនេះ។
រ៉ូស បានរៀបរាប់យ៉ាងដូច្នេះថា «រយលានអត្តន័យ សីលធម៌ជា មនុស្ស និងក្នុងនាមជាខ្មែរដូចគ្នាផងបើឃើញគ្នាមានទុកត្រឹមពាក្យលើកទឹកចិត្តម្នាក់បន្តិច
ខ្ញុំជឿថាមិនធ្ងន់ធ្ងរទេ កាលដែលនិយាយនេះមិនមែនគាំទ្រ ដែលគាត់ធ្វើខុសនោះទេ តែអ្នកដែលធ្លាប់ដើរដល់ចំណុចសូន្យ ទើបយល់អារម្មណ៍មួយនេះ ត្រូវការបំផុតគឺពាក្យលើកទឹកចិត្តពី គ្រួសាររឺពីមនុស្សជុំវិញខ្លួន អាណិតក្មេងណាស់អត់ដឹងខ្យល់អីទេ
រឿងមានហេតុបំណុលមានម្ចាស់ ម្នាក់ម្នាក់មិនមែនជាទេវតា រៀនរស់ដោយក្តីសុខ ការប្រមាថនិងតិទៀនមិនមែនជាមនុស្សថ្លៃថ្នូរធ្វើទេ»៕ ដោយ៖ ម៉ានី



