ហុងកុង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមប៉ូលីសកំពុងស្វែងរក ផ្នែករាងកាយកន្លែងចាក់សំរាម ខណៈពួកគេស៊ើបអង្កេត ករណីឃាតកម្ម លើតារាម៉ូដែលហុងកុង លោកស្រី Abby Choi ដោយសារជើង របស់លោកស្រី ដែលបាក់បែកត្រូវបានគេ រកឃើញក្នុងទូរទឹកកក ។
មន្ត្រីជាង ១០០ នាក់ ពាក់ឈុតការពារបានប្រើប្រាស់ ឧបករណ៍ជីកកកាយ និងប៉ែល ដើម្បីស្វែងរកដៃ និងដងខ្លួនរបស់លោកស្រី Abby Choi ដែលនៅបាត់ខ្លួន ។ លលាដ៍ក្បាល របស់នារីវ័យក្មេងម្នាក់ ត្រូវបានគេជឿថា ជារបស់លោកស្រី Choi ត្រូវបានរកឃើញក្នុងឆ្នាំងដាំបាយ មួយត្រូវបានរឹបអូសពីទ្រព្យសម្បត្តិ ដែលជើងរបស់ នាងត្រូវបានរកឃើញ ។
រន្ធមួយនៅខាង ក្រោយលលាដ៍ក្បាល គឺជាកន្លែងដែលនាង ត្រូវបានវាយប្រហារ នៅក្នុងការវាយប្រហារដ៏សាហាវ នេការស្វែងរកបំណែករាងកាយ នៅសេសសល់របស់លោក កំពុងធ្វើនៅទីលាន ចាក់សំរាម North East New Territories ក្នុងក្រុង Ta Kwu Ling ទីក្រុងហុងកុង ជិតព្រំដែនជាមួយចិនដីគោក ។
អគ្គនាយក Alan Chung បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យបានបោះចោលនូវវត្ថុតាងសំខាន់ៗជាច្រើននៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ។ អាចមានផ្នែកខ្លះ នៃរាងកាយរបស់មនុស្ស ឬពួកវាអាចជាសម្លៀកបំពាក់ និងទូរស័ព្ទរបស់ជនរងគ្រោះ ឬសូម្បីតែវត្ថុប្រើប្រាស់សម្រាប់សម្លាប់លោកស្រី។
រហូតមកដល់ពេលនេះ ការស្វែងរកមិនទាន់ទទួលបានលទ្ធផល អ្វីធំដុំក្រៅពីឆ្អឹងនោះទេ ដោយប៉ូលីសមិនអាចបញ្ជាក់បានថា មកពីមនុស្ស ឬសត្វនោះទេ។ លោកស្រី Choi អាយុ ២៨ ឆ្នាំត្រូវបានគេរាយការណ៍ថា បានឃើញចុងក្រោយ កាលពីមួយសប្តាហ៍ មុននៅថ្ងៃអង្គារទី ២១ ខែកុម្ភៈដោយប៉ូលីស បានរកឃើញជើងរបស់នាង នៅក្នុងទូរទឹកកកមួយថ្ងៃក្រោយមក ។
ជាលិកាមនុស្សត្រូវបានគេរក ឃើញក្នុងឆ្នាំងស៊ុប នៅពេលក្រុមមន្ត្រីបានឆែកឆេរទ្រព្យ សម្បត្តិកាលពីថ្ងៃសុក្រ ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ផ្ទះនេះស្ថិតនៅភូមិ Lung Mei ក្នុង Thai Po ហើយត្រូវបានគេជឿថា ត្រូវបានជួលដោយអតីត ឪពុកក្មេករបស់លោកស្រី Choi កាលពីប៉ុន្មានសប្តាហ៍មុន ៕