កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ៧ ខែមីនា ក្រុមប៉ូលីសស៊ើបអង្កេត បានឆ្មក់ចូលផ្ទះ Hannam-dong របស់តារាសម្តែង Yoo Ah In អាយុ ៣៧ ឆ្នាំត្រូវបានគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ។
អង្គភាពស៊ើបអង្កេត ឧក្រិដ្ឋកម្មគ្រឿងញៀនរបស់ទីភ្នាក់ងារ ប៉ូលីសក្រុងសេអ៊ូល បានបញ្ជូនអ្នកស៊ើបអង្កេត ទៅកាន់លំនៅដ្ឋាន របស់ Yoo Ah In ជាផ្នែកនៃការស៊ើបអង្កេត របស់ពួកគេលើការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ។ វាត្រូវបានបញ្ជាក់ថា អង្គភាពស៊ើបអង្កេត ឧក្រិដ្ឋកម្មគ្រឿងញៀន នៃទីភ្នាក់ងារប៉ូលីស ក្រុងសេអ៊ូល បានឆែកឆេរផ្ទះរបស់លោក Yoo Ah In នៅ Hannam-dong, Yongsang-gu, ទីក្រុងសេអ៊ូល និងផ្ទះឪពុកម្តាយរបស់លោកនៅ Itaewon ត្រូវបានចុះបញ្ជីជាអាស័យដ្ឋានលំនៅដ្ឋាន របស់លោក។
ក្រោយការឆែកឆេរ បានសន្និដ្ឋានថា សមត្ថកិច្ចបានរកឃើញវត្ថុតាងបន្ថែម ប៉ុន្តែមិនបានបង្ហាញ ព័ត៌មានលម្អិត នៃវត្ថុដែលរឹបអូសនោះទេ ។ ប៉ូលីសត្រូវបានគេរំពឹងថា នឹងកោះហៅលោក Yoo Ah In ជាជនសង្ស័យក្នុងខែនេះ យ៉ាងឆាប់បំផុត បន្ទាប់ពីការ វិភាគភស្តុតាង ។
មន្ត្រីប៉ូលិសម្នាក់បាននិយាយថា យើងបានឆែកឆេរកន្លែង ២ បានចុះបញ្ជីជាផ្ទះរបស់លោក Yoo Ah In បន្ទាប់ពីទទួលបានដីកាឆែកឆេរ និងរឹបអូស។ ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មាន ធ្វើឡើង នៅទីភ្នាក់ងារប៉ូលីស Seodaemun-gu ក្នុងទីក្រុងសេអ៊ូល មន្ត្រីម្នាក់មកពីទីភ្នាក់ងារ ប៉ូលីសជាតិ បានពន្យល់ថា ភ្នាក់ងារប៉ូលីស ទីក្រុងសេអ៊ូល កំពុងតែធ្វើការស៊ើបអង្កេត យ៉ាងទូលំទូលាយ ។ ១៣យើងត្រូវបានគេរំពឹងថា នឹងកោះហៅជនសង្ស័យ មកស៊ើបអង្កេតបន្ថែម ។
ទន្ទឹមនឹងនេះដែរ លោក Yoo Ah In ត្រូវបានគេសង្ស័យថា បានគ្រប់គ្រង Propofol ច្រើនជាង ១០០ដងក្នុងចំនួនសរុបចាប់តាំងពីឆ្នាំ ២០២១ ។ ការស៊ើបអង្កេតបានបង្ហាញថា Propofol ត្រូវបានគ្រប់គ្រង ក្នុងបរិមាណលើសពី ៤៤០០ ml ក្នុង ៧៣ ដងកាលឆ្នាំ ២០២១ និងប្រហែល ៣០ ដងកាលឆ្នាំ២០២២ ។
នៅថ្ងៃទី ៥ នៃខែមុន ប៉ូលីស បានស្វែងរកលោក Yoo Ah In និងប្រមូលសំណាកសក់ និងទឹកនោមរបស់គាត់ភ្លាមៗ នៅពេលលោកបានចូល ប្រទេសកូរ៉េតាមរយៈអាកាសយានដ្ឋាន អន្តរជាតិ Incheon ។ សំណាកសក់ និងទឹកនោមរបស់លោកបានធ្វើតេស្ត វិជ្ជមានចំពោះកញ្ឆា ប្រូផូហ្វូល កូកាអ៊ីន និងខេតាមីន ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕