សិល្បៈ និង កម្សាន្ត

រូបថតបន្ថែម នៃពិធីមង្គលការរបស់លោក Nam Goong Min និងនាង Jin Ah Reum បង្ហាញតាមអ៊ីនធើណេត

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ៩ ខែមីនា នាង Jin Ah Reum បានបង្ហាញពីការភ្ជាប់ពាក្យ និងរូបថតអាពាហ៍ពិពាហ៍ ដែលមិនត្រូវបានបង្ហាញ ពីមុនមកសម្រាប់អ្នកគាំទ្រ របស់នាងតាមប្រព័ន្ធបណ្តាញសង្គមឡើយ។

សម្រាប់រូបថតទាំង២សន្លឹក ដែលបានបង្ហាញនៅថ្ងៃនេះ អ្នកគាំទ្រឃើញនាង Jin Ah Reum មើលទៅគួរឲ្យភ្ញាក់ផ្អើល ក្នុងឈុតអាពាហ៍ពិពាហ៍កូននាងក្រមុំស្តើង។ បន្ទាប់ពីបានឃើញរូបថតរបស់នាង អ្នកគាំទ្របានសរសើរ Jin Ah Reum ថា “ស្អាតដូចទេវតា” “ចិត្តខ្ញុំ” “ស្អាតណាស់” “ស្អាតណាស់” និង “កូនក្រមុំដ៏ស្រស់ស្អាត” ។

ទន្ទឹមនឹងនេះលោក Nam Goong Min និងនាង Jin Ah Reum បានភ្ជាប់ចំណងស្នេហ៍ឡើងវិញ កាលពីខែតុលាឆ្នាំមុន។ អ្នកទាំង២ទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវីដេអូសំណើរ របស់លោក Nam Goong Min ត្រូវបានបង្ហាញតាមអ៊ីនធើណេត៕ ដោយ៖លី ភីលីព

Most Popular

To Top