សិល្បៈ និង កម្សាន្ត

អតីតប្រធានសន្តិសុខ នៅអគារផ្ទះល្វែង របស់លោក Yoo Yeon Seok និយាយប្រាប់អ្នកសារព័ត៌មាន ពីអាកប្បកិរិយាលោក

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សន្តិសុខម្នាក់ ដែលធ្លាប់ធ្វើការនៅអគារផ្ទះល្វែង របស់តារាសម្តែងដ៏ល្បីល្បាញ លោក Yoo Yeon Seok បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អំពីពាក្យចចាមអារ៉ាមជុំវិញ អាកប្បកិរិយារបស់តារា សម្តែងរូបនេះ ។

ដូចដែលបានរាយការណ៍ពីមុន លោក Yoo Yeon Seok បានប្រឈមមុខ នឹងការរិះគន់ចំពោះការចោទប្រកាន់ថា បានធ្វើបាបសន្តិសុខ នៃអគារផ្ទះល្វែង របស់លោករហូតដល់អ្នកយាម សម្រេចចិត្តលាឈប់។ ពាក្យចចាមអារ៉ាមនេះ ត្រូវបានគេរកឃើញថា មិនពិត ហើយនៅថ្ងៃទី ២៤ ខែមីនា សន្តិសុខបានបញ្ជាក់នៃអតីតការិយាល័យ របស់តារាសម្តែងរូបនេះបាននិយាយចេញមក ។

សន្តិសុខបាននិយាយថា វាពិបាកសម្រាប់ការរត់ចូលទៅរក លោក Yoo Yeon Seok ខណៈលោករស់នៅក្នុងបរិវេណដែលមានជណ្តើរយន្តរៀងៗខ្លួន។ ឆ្មាំរូបនេះបានបន្តពីការចោទថា ធ្វើបាបតារាប្រុសរូបនេះថា ប្រសិនបើមានរឿង បែបនេះកើតឡើង គ្មានផ្លូវដែលខ្ញុំជាប្រធានសន្តិសុខ នឹងមិនដឹងពីរឿងនេះទេ។ ខ្ញុំគ្មានទំនាក់ទំនងជាមួយ Yoo Yeon Seok ទេ ។

ប្រសិនបើអាកប្បកិរិយាលោកអាក្រក់ ខ្ញុំនឹងមិនបាននិយាយជាមួយ ប្រព័ន្ធផ្សព្វផ្សាយទេ ហើយគិតក្នុងចិត្តថា ខ្ញុំដឹងថារឿងបែបនេះ នឹងកើតឡើងចំពោះលោក ប៉ុន្តែលោកពិតជាមិនដូចនោះទេ ។ ចាប់តាំងពីពេលនោះមក ផលិតកម្ម Starship Entertainment របស់លោក Yoo Yeon Seok បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងអ្នកបង្ហោះដើម នៃការចោទប្រកាន់នេះ ៕

Most Popular

To Top