សិល្បៈ និង កម្សាន្ត

នាង Yoo Hye Won ឆ្លើយតបពាក្យចចាម អារ៉ាមថា នាងកំពុងណាត់ជួបលោក Seungri

សេអ៊ូល ៖ នាង Yoo Hye Won ត្រូវបានគេចោទប្រកាន់ថា រូបនាងបានទៅលេងប្រទេសថៃ ក្នុងដំណើរកម្សាន្ដជាមួយអតីតតារា ចម្រៀងកូរ៉េខាងត្បូង សមាជិកក្រុម Big Bang លោក Seungri កាលពីដើមខែនេះ បន្ទាប់ពីការដោះលែងពីពន្ធនាគារ ហើយចាប់ តាំងពីពេលនោះមក អ្នកនិយមលេង អ៊ីនធើណេត កាន់តែចង់ដឹង អំពីអត្តសញ្ញាណរបស់នាង បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

កាលថ្ងៃទី ២៤ ខែមីនា អ្នកមានឥទ្ធិពល និង តារាបង្ហាញម៉ូតរូបនេះបានចូល Instagram ជាមួយនឹងការបង្ហោះ។ នាងបានសរសេរថា ខ្ញុំសូមអភ័យទោស បង្កឲ្យមានការយល់ច្រឡំ ចំពោះអ្នកដែលយកចិត្តទុកដាក់ ដោយស្មោះចំពោះខ្ញុំជាមួយនឹងព័ត៌មានថ្មីៗនេះ ខ្ញុំយល់ថា អ្នកខ្លះនឹងមានការភ្ញាក់ផ្អើល និងខកចិត្ត។ ការរំពឹងទុក និងការអត្ថាធិប្បាយព្យាបាទ ។

ខ្ញុំគ្រាន់តែអាចស៊ូទ្រាំនឹងពេលវេលាដ៏លំបាកនេះ ដោយសារតែអ្នកដែលលើកទឹកចិត្ត និងគាំទ្រខ្ញុំ។នាង Yoo Hye Won បាននិយាយបន្ថែមទៀតថា នាងនឹងចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងការអត្ថាធិប្បាយព្យាបាទ ហើយនាងនឹងបន្តឆ្ពោះទៅរកការចោទប្រកាន់ ដោយគ្មានមេត្តា៕

Most Popular

To Top