“លោកអ្នកកើតឆ្នាំជូត” បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់ បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្ត ទុកយ៉ាងប្តូរផ្តាច់មិត្តភក្កិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឲ្យខកខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ កុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុកធុរៈខ្លួនជាដាច់ខាត។
បើជាមនុស្សស្រីទំនាយថាៈ ក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដបើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះ ក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូច ពោលនេះ ចូរអ្នកប្រយ័ត្នមស្សមានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើង អ្នកចូលរួមការងារជាមួយគេទោះការងារនោះ មានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយបើលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេក ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង។
“លោកអ្នកកើតឆ្នាំឆ្លូវ” បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺអ្នកត្រូវតែជួបប្រទះនឹងឧបស័គ្គជាញឹកញយ ក្នុងដំណើរការជីវិតធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ ទល់នឹងអធិករណ៍ឱ្យមែនទែនហើយ គួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗដោយសេចក្ដី -ឧស្សាហ៍ និងស្វាហាប់ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណោះ។
បើជាមនុស្សស្រីទំនាយថាៈ ក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច្ច័យ ឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នក ដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេអ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬមានទំនាស់ពីមនុស្សបម្រើការ នៅក្នុងលំនៅដ្ឋាន ជតារាសីអ្នកឆ្នាំនេះ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នក នឹងផ្ដល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកអាចប្រាសចាកវិបត្ដិទាំងនេះទៅខ្លះ។
“លោកអ្នកកើតឆ្នាំខាល” បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់ នឹងបានលាភធំតែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ព្រោះចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវទទួលបានមុខតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ រីឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឲ្យបានល្អក្រែងមានជំងឺតម្កាត់ខ្លះផង។
បើជាមនុស្សស្រី ទំនាយថាៈ ក្នុងឆ្នាំនេះការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្ដីសុខ ប៉ុន្ដែអ្នកនៅមានទំនាស់ជាមួយមេបា របស់អ្នកបន្ដិចបន្ទួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ។ បើអ្នកធ្វើការងារមានមុខតំណែងមានមុខនាទី អ្នកនឹងបានឡើងមុខតំណែងបន្ថែមជាមិនខាន។ ការដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុតនោះ គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើមានជំងឺច្រើនតែផ្ដាសាយ។
“លោកអ្នកកើតឆ្នាំថោះ” បើជាមនុស្សប្រុសទំនាយថាៈ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ មុខជាអ្នកត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផង ពុំនោះសោតនាទីការងាររបស់អ្នក នឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុនាំឲ្យ មានសេចក្ដីតឹងចង្អៀតខ្លះៗតំណទៅមុខ។ ក្នុងឆ្នាំនេះអ្នកនឹងមានស្កៀបរមាស់ រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ធ្វើឲ្យអ្នកមានសេចក្ដីមួរហ្មងរឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្ដភក្ដិ នឹងកើតក្ដីរង្គៀសឬស្យាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរអ្នកកុំភ្លេចស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្ដិឈឺថ្កាត់មិនខានឡើយ។
បើជាមនុស្សស្រី ទំនាយថាៈ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្ន អាក្រក់ណាស់ដួង ជតាត្រូវខាងបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្ដជិតស្និទ្ធ ជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណា ឲ្យបានល្អិតល្អន់មែនទែន បើសិនជាមានការភ្លាត់ អ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្គិន យ៉ាងគួរឲ្យធរមានចិត្ដ។ ចូរគួរកុំគម្បីបញ្ចេញឈ្មោះបោះសំឡេងជាត្លុកកំប្លែងលេង ជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀបរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់ បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យនឹងបានស្ដុកស្ដម្ភ។
“លោកអ្នកកើតឆ្នាំរោង” បើជាមនុស្សប្រុសទំនាយថាៈ ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្ដីសុខសម្រាន្ដយ៉ាងលើសលុប ហើយបានគាប់ចិត្ដគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អជាទីបំផុតបើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្ដែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកក្នុងការរាប់អានស្រឡាញ់ទុកចិត្ដ គួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់ ប្រសិនជាវៀរមិនផុតនៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង។
បើជាមនុស្សស្រី ទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្ដភក្ដិ ឬចៅហ្វាយនាយជាធំ ប្រុងទំនុកបម្រុងដល់អ្នកតែថា រឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឲ្យអ្នកឯណោះឮ ឬដឹងបើអ្នកបានតមប្រាកដ ក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
“លោកអ្នកកើតឆ្នាំម្សាញ់” បើជាមនុស្សប្រុស ទំនាយថាៈ ក្នុងឆ្នាំនេះអ្នកនឹងបានមុខ ការងារធ្វើជាប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនវិញ មុខជាបានសម្រេចដូចក្ដីប្រាថ្នា ហើយជួបលាភផលដ៏នឹកស្មានមិនដល់ តែបើទោះជាទៅយ៉ាងនោះ ក៏គង់នៅមានមនុស្សឬស្យា ចំពោះលទ្ធផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឲ្យសោះ ព្រោះមានអ្នករង់ចាំជួយឈឺឆ្អាលយ៉ាងពេញទំហឹង នៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោស គ្របសង្កត់ណាមួយមកលួងបញ្ចុះបញ្ចូលបញ្ចោរលើកជើងឲ្យអ្នកចូលរួមកាងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយមិនគួរលីសែង រែកពុន លើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង។
បើជាមនុស្សស្រី ទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះជាសត្រូវកាចប៉ុនប៉ងប្រទុស្ដសារាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវទទួលបានជោគជ័យគ្រប់ប្រការ ហើយនឹងទទួលបានការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបចំមង្គលក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ដល់ហើយ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្ដល់សេចក្ដីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន។
“លោកអ្នកកើតឆ្នាំមមី” បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នក ដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម ផលពីវង់ការបែបនោះឱ្យសោះពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺ ថ្កាត់ឬក៏មានរឿងទំនាស់ពីមនុស្សរូបម្រើការក្នុងលំនៅដ្ឋាន ជតារាសីអ្នក ក្នុងឆ្នាំនេះពុំប្រសើរ ទេជាគ្រោះកម្មកាចសាហាវណាស់ការងារប្រចាំជីវិតរបស់អ្នកឬសេចក្តីស្និទ្ធស្នាលរបស់លោក អ្នកនិងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូបន្ថយការអាប់បែបនេះ អ្នកត្រូវរំ ខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាតនិងសេចក្តីអង់អាច ឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាក វិបត្តិទាំងនេះទៅខ្លះ។
បើជាមនុស្សស្រីទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺ នាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបស័គ្គក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅ.. វិញបានដោយសារពេលនេះ មានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុលឬធ្វើថ្មី តែមិនជាការសំខាន់ទេ។
“លោកអ្នកកើតឆ្នាំមមី” បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិតប្រកបទៅដោយសេចក្ដីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែប នេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីអ្នកត្រូវបានឡើង តំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្មនិងអគ្គី ភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។
បើជាមនុស្សស្រីទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់ បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នកឬមនុស្សធ្វើការជា មួយអ្នកគេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឱ្យខកខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរ ធ្វើដំណើរីផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬ ប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យ គេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។
“លោកអ្នកកើតឆ្នាំមមែ” បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ដួងជតាត្រូវខាតបង់ឬត្រូវ មានធុរៈ ជំងឺឈឺថ្កាត់ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវ ពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើ សង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចោញឈ្មោះបោះសម្លេងជាត្លុកកំប្លែងលេង ជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀបនិងសុភាព រៀបរយចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយ ទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។
បើជាមនុស្សស្រីទំនាយថាៈ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបស័គ្គជាញឹក ញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារនិងប្រឹងរម្ងាប់ចិត្តទប់ទល់ និងអធិករណ៍ឱ្យមែនទែនហើយគួរតាំងចិត្តធ្វើការងារឬកិច្ចការយ៉ាងណា… ដោយសេចក្តី ឧស្សាហ៍និងស្វាហាប់ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាងអាយុប៉ុណ្ណេះ ។
“លោកអ្នកកើតឆ្នាំវក” បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្កិឬនាយចៅហ្វាយនាយជាធំក្រុងទំនុកបម្រុងដល់អ្នកត ថារឿងដែលអ្នកត្រូវពិតល្អៀងខ្លួនជានិច្ចគឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកឯនោះ ឮ។ អ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែប នេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីអ្នកត្រូវបានឡើង តំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្មនិងអគ្គី ភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។
បើជាមនុស្សស្រីទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់ បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជា មួយអ្នកគេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឱ្យខកខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរ ធ្វើដំណើរីផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មីឬ ប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យ គេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។
“**លោកអ្នកកើតឆ្នាំរកា” បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ដួងជតាត្រូវខាតបង់ឬត្រូវ មានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធ ជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវ ពិចារណាមុខក្រោយ ឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើ សង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិ ចូរកុំគប្បីបញ្ចោញឈ្មោះបោះសម្លេង ជាត្លុកកំប្លែងលេង ជាមួយគេញយៗពេក ចូរខំបំពេញខ្លួន ឱ្យគេឃើញថាយើងជាមនុស្សមានរបៀបនិងសុភាព រៀបរយចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។
បើជាមនុស្សស្រីទំនាយថាៈ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបស័គ្គជាញឹក ញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់ និងអធិករណ៍ឱ្យមែនទែនហើយគួរតាំងចិត្តធ្វើការងារឬកិច្ចការយ៉ាងណា… ដោយសេចក្តី ឧស្សាហ៍និងស្វាហាប់ចុងបំផុត អ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យ គ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណោះ ។
លោកអ្នកកើតឆ្នាំច បើជាមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគលាភមុខ ជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្ដីឬនាយចៅហ្វាយនាយជាធំក្រុងទំនុកបម្រុងដល់អ្នកត ថារឿងដែលអ្នកត្រូវព្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកឯនោះឮ ឬជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខបើទុកជាមានឧបស័គ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាប ទៅវិញបានដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំ នេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុលឬធ្វើថ្មី តែមិនជាការសំខាន់ទេ ។
បើជាមនុស្សស្រីទំនាយថាៈ ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមាន សេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែងក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជា ទីបំផុតបើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត។ប៉ុន្តែថាអ្នកកុំផ្តេកផ្ដួល នឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្ន ឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមាន សេចក្តីសុខយ៉ាងក្រៃលែង ។
“ចំណែកលោកអ្នកកើតឆ្នាំកុរ” បើមនុស្សប្រុសទំនាយថាៈ ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្ដខ្វល់ខ្វាយច្រើនអនេក មិត្ដភក្ដិជាទីស្រឡាញ់ ឬញាតិសណ្ដានដែលមានគុណបំណាច់លើរូបអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសានសុខ បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មី តែមិនមែនជាការសំខាន់ទេ។
បើជាមនុស្សស្រី ទំនាយថាៈ ឆ្នាំនេះជាឆ្នាំដែលអ្នកមានសេចក្ដីសុខសម្រាន្ដយ៉ាងលើសលុប ហើយបានគាប់ចិត្ដគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់កន្លែងក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត។ បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចដូចបំណងយ៉ាងពិតប្រាកដ។ ប៉ុន្ដែថាអ្នកកុំផ្ដេកផ្ដួល នឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អាន ស្រឡាញ់ទុកចិត្ដ គួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្ដិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារ មានសេចក្ដីសុខយ៉ាងក្រៃលែង៕ Source: Sabay