សិល្បៈ និង កម្សាន្ត

រូបថតអាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាតរបស់លោក Lee Seung Gi & Lee Da In ទទួលបានការចាប់អារម្មណ៍ខ្លាំង

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង លោកLee Seung Gi និងនាង Lee Da In បានបង្ហាញរូបថតអាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាតរបស់ពួកគេលើបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់អ្នកទាំង២នាក់ ។

គូស្នេហ៍តារាល្បីបានអាពាហ៍ពិពាហ៍ជាផ្លូវការនៅថ្ងៃទី ៧ ខែមេសា នៅសណ្ឋាគារមួយក្នុងទីក្រុងសេអ៊ូល ហើយមួយថ្ងៃក្រោយមក ស្លាកសញ្ញា Human Made របស់ Lee Seung Gi បានបញ្ចេញរូបថតអាពាហ៍ពិពាហ៍ដ៏ ស្រស់ស្អាតរបស់ពួកគេលើ Instagram។

ស្លាកនោះបានសរសេរថា “ជម្រាបសួរ នេះជាបងប្អូនបង្កើត នៅថ្ងៃទី ៧ ខែមេសា តារាសម្តែង Lee Seung Gi និង Lee Da In បានប្រារព្ធពិធីមង្គលការរបស់ពួកគេជាមួយ នឹងការអបអរសាទរពីមនុស្សជាច្រើន។

យើងជាថ្មីម្តងទៀតសូមអរគុណ មនុស្សជាច្រើនដែលបានផ្ញើពររបស់ពួកគេ ។
លោកLeeSeungGi និងនាងLeeDaIn បានចេញមុខជាសាធារណៈ ជាមួយនឹងទំនាក់ទំនងរបស់ពួកគេ កាលខែឧសភានៅឆ្នាំ២០២១ បន្ទាប់ពីចាប់ផ្តើមទាក់ទងគ្នានៅចុងឆ្នាំ២០២០ ហើយពួកគេបានប្រកាសពីគម្រោង រៀបការរបស់ពួកគេកាលពីដើមឆ្នាំនេះ៕ដោយ៖លី ភីលីព

Most Popular

To Top