ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់កំពុងបាត់ខ្លួន នៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹក ហើយប្រតិបត្តិការស្វែងរកជនរងគ្រោះកំពុងធ្វើ ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បុរសវ័យ៤០ម្នាក់ឈ្មោះ ហេងពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុស អាយុប្រមាណ១០ឆ្នាំជាងបន្តិច បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុក ក៏បានលង់ទឹកនិងបាត់ខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ច រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះ មានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕