សិល្បៈ និង កម្សាន្ត

លោក Elon Musk ទិញផ្ទះតូចមួយតម្លៃ ៥០,០០០ ដុល្លារសម្រាប់ប្រើប្រាស់ ជាផ្ទះលំហែកាយ ឬផ្ទះសំណាក់

អាមេរិក៖មហាសេដ្ឋីជាធម្មតាទិញផ្ទះធំៗ ប៉ុន្តែលោក Elon Musk មិនមែនជាមហាសេដ្ឋីធម្មតាឡើយ កាលឆ្នាំ ២០២២ នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc. បានបង្កើតចំណងជើងដោយបង្ហាញថា លោកជាម្ចាស់ផ្ទះតូចមួយផលិតដោយ Boxabl ជាក្រុមហ៊ុនដែលមានជំនាញក្នុងការបង្កើតលំនៅដ្ឋានម៉ូឌុលដោយបានសាងសង់រួចស្ថាពរហើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ អឹម អេស អិន ។


លោក Musk បានមានប្រសាសន៍ថា លោកប្រើផ្ទះដ៏តូចនេះធ្វើជាផ្ទះលំហែកាយ ឬផ្ទះសំណាក់ ប៉ុន្តែយូនីតនេះហៅថា Casita ភ្ជាប់មកជាមួយនូវលក្ខណៈពិសេសជាច្រើន រួមមានបន្ទប់ទឹកទំហំពេញ ផ្ទះបាយ គ្រឿងប្រើប្រាស់ ពិដានខ្ពស់ និងបង្អួចធំ។ ផ្ទះនេះស្ថិតក្នុងទំហំដី ៣៦១ ហ្វីតការ៉េ Casita តម្លៃប្រហែល ៤៩,៥០០ ។


លោកបានផ្តោតអារម្មណ៍ជាមួយផ្ទះតូចណាស់៖ ការវិនិយោគលើអចលនទ្រព្យបានជួបប្រទះនឹងការកើនឡើងនៃប្រជាប្រិយភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ វិនិយោគិនដែលមានប្រាក់ចំណូលត្រូវបានទាក់ទាញទៅក្នុងចំណាត់ថ្នាក់ទ្រព្យសកម្ម ព្រោះវាផ្តល់ឲ្យពួកគេនូវសក្តានុពលក្នុងការប្រមូលប្រាក់ចំណូលពីការជួលជាលំដាប់៕

ដោយ៖លី ភីលីព

Most Popular

To Top