អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា តារាចម្រៀងអាមេរិក ដ៏ល្បីល្បាញ អ្នកនាង Britney Spears នឹងចេញផ្សាយសៀវភៅកំណត់ហេតុអនុស្សាវរីយ៍របស់នាង ដែលមានឈ្មោះថា “The Woman in Me” ក្នុងខែតុលា។
តារាចម្រៀងវ័យ ៤១ ឆ្នាំរូបនេះបានចែករម្លែកគម្រប និងថ្ងៃចេញផ្សាយនៅថ្ងៃទី ២៤ ខែតុលា សម្រាប់សៀវភៅនេះនៅថ្ងៃអង្គារ។ ការបង្ហោះនៅលើ Instagram Spears បាននិយាយថា សៀវភៅកំណត់ហេតុនេះនឹងប្រាប់រឿងរបស់នាងតាមលក្ខខណ្ឌរបស់នាងផ្ទាល់។
The Woman in Me នឹងត្រូវបានចេញផ្សាយដោយ Gallery Books ជាផ្នែកមួយរបស់ Simon & Schuster ។
គេហទំព័រផ្លូវការរបស់សៀវភៅនេះពិពណ៌នាអំពីអនុស្សាវរីយ៍នេះថា ជារឿងរ៉ាវផ្លាស់ប្តូរដ៏ក្លាហាន និងគួរឲ្យភ្ញាក់ផ្អើលអំពីសេរីភាព កិត្តិនាម ភាពជាម្តាយ ការរស់រានមានជីវិត ជំនឿ និងក្តីសង្ឃឹម។
“The Woman in Me បង្ហាញជាលើកដំបូងនូវដំណើរដ៏មិនគួរឲ្យជឿរបស់នាង ហើយកម្លាំងគឺជាស្នូល នៃអ្នកសម្ដែងដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រតន្ត្រីប៉ុប។
កាលខែវិច្ឆិកា ឆ្នាំ ២០២១ ចៅក្រមនៅទីក្រុង Los Angeles បានបញ្ចប់ជាផ្លូវការនូវរបបអភិរក្សរបស់អ្នកនាង Spears បន្ទាប់ដំណើរការអស់រយៈពេល ១៣ ឆ្នាំ ហើយការសម្រេចចិត្តបានប្រគល់សិទ្ធិស្របច្បាប់របស់អ្នកនាង Spears ភ្លាមៗ។
Gallery Books SVP និងអ្នកចេញផ្សាយ Jennifer Bergstrom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រជាជនថា សក្ខីកម្មដ៏គួរឲ្យទាក់ទាញរបស់ Britney ក្នុងតុលាការបើកចំហបានអង្រួនពិភពលោក ផ្លាស់ប្តូរច្បាប់ និងបង្ហាញពីភាពរឹងមាំ និងក្លាហានរបស់អ្នកនាង ។ ខ្ញុំមិនមានការងឿងឆ្ងល់ទេថា អនុស្សាវរីយ៍របស់នាងនឹងមានឥទ្ធិពលស្រដៀងគ្នានេះ ហើយនឹងក្លាយជាព្រឹត្តិការណ៍បោះពុម្ពប្រចាំឆ្នាំ។
យើងមិនអាចមានមោទនភាព ជាងក្នុងការជួយចែករម្លែករឿងរ៉ាវរបស់នាងនៅទីបំផុតនោះទេ។
របាយការណ៍បានលេចចេញជាលើកដំបូងកាលខែកុម្ភៈ ឆ្នាំ ២០២២ ថា អ្នកនាង Spears នឹងចេញផ្សាយអនុស្សាវរី៕ ដោយ៖លី ភីលីព