សិល្បៈ និង កម្សាន្ត

នាង Park Shin Hye ផ្តល់សម្ភារៈសង្គ្រោះតម្លៃ ១០០លានវ៉ុន ដល់ជនរងគ្រោះដោយសារ ភ្លៀងធ្លាក់ខ្លាំង


កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវ ការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងស្រីកូរ៉េខាងត្បូង នាង Park Shin Hye បានប្រគល់សម្ភារៈសង្គ្រោះតម្លៃ ១០០ លានវ៉ុន ដល់ជនរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងដល់កាកបាទក្រហមកូរ៉េខាងត្បូង ។


នៅថ្ងៃទី ២៥ ខែកក្កដា កាកបាទក្រហមកូរ៉េបាននិយាយថា នាង Park Shin Hye បានដឹងពីស្ថានភាពនៅក្នុងតំបន់រងគ្រោះ តាមរយៈកាកបាទក្រហមកូរ៉េ ហើយបានជ្រើសរើស និងបរិច្ចាគភួយរដូវក្តៅចំនួន ២០០០ (តម្លៃសរុប ១០០ លានវ៉ុន) ដែលត្រូវការសម្រាប់គ្រួសាររងផល ប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង។


អង្គការក៏បានបន្ថែមថា យើងសង្ឃឹមថាអំពើល្អដ៏កក់ក្តៅរបស់នាង Park Shin Hye អាចផ្តល់នូវការលួងលោម និងកម្លាំងដល់អ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង បានបាត់បង់ផ្ទះសម្បែងដោយសារគ្រោះមហន្តរាយភ្លាមៗ។
បន្ថែមពីលើទង្វើសប្បុរសធម៌នាពេលថ្មីៗនេះនាង Park Shin Hye ធ្លាប់បានបរិច្ចាគសម្រាប់ការសង្គ្រោះភ្លើងឆេះព្រៃ និងបានជួយដល់អង្គការសង្គ្រោះអន្តរជាតិផ្សេងៗផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top