សិល្បៈ និង កម្សាន្ត

នាង Baek Yebin អតីតសមាជិក DIA ដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ្នកនិយាយ ចង់ព្យាបាទនាង

កូរ៉េ ៖ នាថ្ងៃទី ២៥ ខែកក្កដា ភ្នាក់ងាររបស់ Baek Yebin គឺ YamYam Entertainment បានចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយថា Baek Yebin អតីតសមាជិកក្រុម DIA ថ្មីៗនេះ បានធ្វើសេចក្តីប្រកាសមួយទាក់ទង នឹងការដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ្នកនិយាយ ព្យាបាទនាង បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

ពួកគេបានសម្តែងការព្រួយបារម្ភ ចំពោះការចែកចាយបន្ត នៃការបញ្ចេញមតិអាក្រក់ និងការបង្ហោះព័ត៌មាន មិនពិតដែលមានគោលដៅ លើសិល្បកររបស់ពួកគេ ។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា វាបានឈានដល់កម្រិត មិនអាចទទួលយកបាន ហើយជាលទ្ធផល ពួកគេបានប្រមូលភស្តុតាង និងទិន្នន័យតាមរយៈការត្រួតពិនិត្យ និងការរាយការណ៍យ៉ាងប្រុងប្រយ័ត្ន ។

ដើម្បីដោះស្រាយបញ្ហាកើតមាន ជាបន្តបន្ទាប់នេះ YamYam Entertainment បានបង្ហាញឲ្យដឹងថា ពួកគេបានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថានីយ៍ប៉ូលីស Gangnam ក្នុងទីក្រុងសេអ៊ូល ។ YamYam Entertainment បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនចូលរួមក្នុងទម្រង់ នៃការសម្របសម្រួល ឬបន្ធូរបន្ថយណាមួយឡើយ។ ជាក់ស្តែង ពួកគេបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នូវការប្តេជ្ញាចិត្តក្នុងការចាត់វិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថា ឧប្បត្តិហេតុស្រដៀងគ្នានេះ មិនកើតឡើងនៅពេលអនាគត ។

សេចក្តីថ្លែងការទាំងស្រុង របស់ YamYam Entertainment ខាងក្រោម ៖ បច្ចុប្បន្ន មតិយោបល់ និងការបង្ហោះព្យាបាទ ដោយមិនរើសអើង ដោយផ្អែក លើការពិតមិនពិត ដូចជាការវាយប្រហារផ្ទាល់ខ្លួន ជាបន្តបន្ទាប់ មតិព្យាបាទ ការបៀតបៀនផ្លូវភេទ និងការដើរតាមកំពុង ត្រូវបានបង្ហោះទៅកាន់ សិល្បករ របស់យើង នាង Baek Yebin ជាលទ្ធផល យើងបានកំណត់ថា វាបានឈានដល់កម្រិត ដែលមិនអាចអត់ឱន បានតទៅទៀត ដូច្នេះយើងធានាបាននូវ ភស្តុតាង និងទិន្នន័យ តាមរយៈការតាមដាន និងរាយការណ៍ ។

ថ្មីៗនេះ យើងបានដាក់ពាក្យបណ្ដឹង ទៅស្ថានីយ៍ប៉ូលីស Gangnam ក្នុងទីក្រុងសេអ៊ូល ដោយចោទប្រកាន់ពីបទបំពានលើមាត្រា ៤៤-៧ កថាខណ្ឌទី១ ចំណុចទី ១ នៃច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង ប្រឆាំងនឹងអ្នកដែលបន្តសរសេរការអត្ថាធិប្បាយអាក្រក់ៗ មិនអាចទទួលយកបានក្នុងសង្គម និងបង្ហោះនៅក្នុងសហគមន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ៕
ដោយ៖លី ភីលីព

Most Popular

To Top