តារាចម្រៀងស្រីវ័យជ្រេ តែសម្រស់នៅស្រស់ស្អាតក្មេងជាងវ័យ ឱក សុគន្ធកញ្ញា ទើបបញ្ចេញរូបថតទាំងអាល់ប៊ូមនៅលើបណ្ដាញសង្គម ហើយសួរអ្នកគាំទ្រអំពីសម្រស់របស់ខ្លួន ដោយនិយាយថា៖ “យ៉ាងម៉េចដែរបងប្អូន សម្រាប់រូបប៉ុន្មានសន្លឹកនេះ”។
ក្នុងឈុតពណ៌ស ជាមួយក្រែមលាបបបូរមាត់ក្រហមឆ្អិនឆ្អៅ តារាចម្រៀងរូបនេះ និយាយថា ទម្រាំដាច់ចិត្តផុស គិតនោះគិត ព្រោះកម្រ ប្រើក្រែមលាបមាត់ ពណ៌ឆ្អិនឆ្អៅបែបនេះ។ តែបើជ្រុលជាបញ្ចេញហើយ គឺចេញម្ដងមួយអាល់ប៊ូមតែម្ដង។
ឆ្លើយនឹងសំណួរIDOL របស់ខ្លួន អ្នកគាំទ្រច្រើនលើសលប់ បានសរសើរថាស្អាតប្លែក និងអ្នកខ្លះថា សម្រស់នេះមិនសមថាមានស្វាមី និងកូនទៅហើយនោះទេ។ រីឯអ្នកគាំទ្រម្នាក់និយាយថា ចេញមកម្ដងនេះបែបកាចហ្មង តែស្អាតខ្លាំងណាស់៕
ប្រភព៖sabay