សិល្បៈ និង កម្សាន្ត

មហាសេដ្ឋីលោក Elon Musk សុំឱ្យអតីតម្ចាស់ជើងឯក UFC លោក Khabib បង្ហាត់ក្បាច់គុន ទុកប្រកួតជាមួយ Mark Zuckerberg

បរទេស៖ អតីតម្ចាស់ជើងឯក UFC លោក Khabib Nurmagomedov ត្រូវបានគេរាយការណ៍ថា បានបដិសេធក្នុងការហ្វឹកហាត់ ដល់មហាសេដ្ឋីអាមេរិក លោក Elon Musk សម្រាប់ការប្រយុទ្ធរបស់មហាសេដ្ឋីរូបនេះ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Meta ឬ ហ្វេសប៊ុក លោក Mark Zuckerberg , នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា មនុស្សម្នាក់ដែលដឹងពីរឿងនេះបានប្រាប់អ្នកសារព័ត៌មានថា អ្នកប្រយុទ្ធរុស្ស៊ី ដែលមិនធ្លាប់ចាញ់គឺលោក Khabib Nurmagomedov បានបដិសេធចំពោះវិធីសាស្រ្តរបស់ Musk ដែលចង់ឱ្យលោករៀបចំសម្រាប់ការប្រកួត។ វាមិនត្រូវបានគេដឹងថា ហេតុអ្វីបានជា Nurmagomedov បដិសេធការផ្តល់ជូននេះនោះទេ ប៉ុន្តែប្រភពបានអះអាងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកប្រតិបត្តិ UFC Eurasia លោក Andrey Gromkovsky ។

មុននេះ កាសែត New York Times បានរាយការណ៍ថា លោក Musk និង Zuckerberg កំពុងពិភាក្សាជាមួយ UFC អំពីការប្រយុទ្ធគ្នា។ ប្រធាន UFC លោក Dana White ថែមទាំងបានផ្តល់យោបល់ថា ការប្រកួតក្នុងទ្រុងដែលបានស្នើឡើងរវាងមហាសេដ្ឋីទាំងពីរអាចក្លាយជាការប្រកួតដែលរកបានប្រាក់ចំណេញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

ខណៈពេលដែលវាមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការថា Nurmagomedov បានបដិសេធក្នុងការបង្វឹកដល់មហាសេដ្ឋី Elon Musk អ្នកគាំទ្រជាច្រើននៅ MMA បានចេញមកគាំទ្រការសម្រេចចិត្តដែលបានរាយការណ៍របស់អតីតម្ចាស់ជើងឯក UFC លោក Khabib Nurmagomedov៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top